secretary:ការិយាល័យសរុប_ផែនការ

ការិយាល័យសរុប ផែនការ

តារាងឈ្មោះមន្រ្តី

លរឋានន្តរស័ក្តិឈ្មោះតួនាទីលេខទូរស័ព្ទអ៊ីម៉ែល
០១លោកប៉ុណ្ណ ចន្ថាអនុប្រធានលេខាធិការដ្ឋាន​​
០២លោកវរសេនីយ៍ត្រីអ៊ុន សុខជានាយរងការិយាល័យ
០៣លោកវរសេនីយ៍ត្រីផេង សេងលីមនាយរងការិយាល័យ
០៤លោកវរសេនីយ៍ត្រីមុំ ប៊ុន្នីនាយរងការិយាល័យ
០៥អនុសេនីយ៍ត្រីចេក វណ្ណានាយផ្នែក

តួនាទី និងភារកិច្ច

  • សម្របសម្រួល ប្រមូលចងក្រង និងជួយរៀបចំសេចក្តីព្រាងនយោបាយ និងសហការកសាងផែនការយុទ្ធសាស្ត្រ កម្មវិធីការងាររយៈពេលខ្លី មធ្យម វែង ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
  • សហការស្រាវជ្រាវ តាមដានអង្កេតត្រួតពិនិត្យភាពរីកចម្រើន នៃការអនុវត្តនីតិវិធី និងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត គោលការណ៍ ផែនការយុទ្ធសាស្រ្ត កម្មវិធីការងារក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
  • ផ្តួចផ្តើមធ្វើការសិក្សា ស្រាវជ្រាវអំពីផលវិបាក ឬផលប៉ះពាល់ ឬភាពខ្វះចន្លោះក្នុងវិស័យច្បាប់ និងនីតិវិធីប្រតិបត្តិការ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់ និងលិខិតបទដ្ឋាននានា ពាក់ព័ន្ធដល់ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សហការតាមដាន
  • ការអនុវត្តគោលការណ៍ វិធានការ បទបញ្ជា និង ទិសដៅការងាររបស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ធ្វើរបាយការណ៍បូកសរុបលទ្ធផល និងលើកវិធានការអនុវត្តបន្ត
  • សម្របសម្រួល សហការជាមួយគណៈកម្មាធិការរាជធានី ខេត្ត កសាង និងចាត់តាំងអនុវត្តផែនការ សកម្មភាព កម្មវិធីការងារឱ្យមានប្រសិទ្ធភាព
  • រៀបចំរបាយការណ៍ ខ្លឹមសារសម្រាប់កិច្ចប្រជុំ សន្និបាទ សន្និសីទ សិក្ខាសាលាជូនថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន។ ធ្វើកំណត់ហេតុប្រជុំ សន្និបាត សិក្ខាសាលា និងពិធីផ្សេងៗរបស់អគ្គលេខាធិការដ្ឋាន
  • ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារ និងទិសដៅបន្តរបស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ តាមការកំណត់ ថ្ងៃ សប្តាហ៍ ខែ ត្រីមាស ឆមាស និងឆ្នាំ ឬរបាយការណ៍ពាក់ព័ន្ធផ្សេងៗទៀត
  • បំពេញភារកិច្ចផ្សេងៗទៀត ដែលប្រធានលេខាធិការដ្ឋានប្រគល់ឱ្យ

ការិយាល័យពាក់ព័ន្ធ

secretary/ការិយាល័យសរុប_ផែនការ.txt · Last modified: by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki