website_news:2015021005

ជនអន្តោប្រវេសន៍ជិត ២០០០នាក់ មកដល់ប្រទេសក្រិចខណៈមានភាពតានតឹងក្នុងរដ្ឋធានីអាតែន

(Bayontv.com.kh ចេញផ្សាយនា 02 តុលា 2015)

ក្រិក៖ ជនអន្តោប្រវេសន៍ជិត 2,000នាក់ កាលពីម្សិលមិញបានមកដល់កំពង់ផែភៀរឺស (Piraeus) របស់ប្រទេសក្រិកតាមនាវាចម្លងជួលដោយរដ្ឋាភិបាល ដើម្បីកាត់បន្ថយស្ថានភាពលើកោះសមុទ្រអាជីនខាងកើតប្រទេសដែលគេមើលឃើញថា មានជនអន្តោប្រវេសន៍ហូរចូលយ៉ាងសន្ធឹកសន្ធាប់។

ពួកគេបានមកដល់រដ្ឋធានីរបស់ប្រទេសក្រិក ចំពេលស្ថានភាពក្នុងរដ្ឋធានីកាន់តែអាក្រក់ ដោយសារចំនួនជអន្តោប្រវេសន៍ និងជនភៀសខ្លួនកំពុងកើនឡើងច្រើនទៅៗ។ ភាគច្រើននៃអ្នកចុះពីលើនាវាអេលី ឌ័ររៀសវេនីហ្សេឡូស(EleftheriosVenizelos) ចង់បន្តដំណើរឆ្ពោះទៅបណ្ដាប្រទេសក្នុងសហគមន៍អឺរ៉ុបផ្សេងទៀត។ អ្នកចំខ្លះក៏បានទិញសំបុត្ររថយន្តក្រុងរួចទៅហើយ ដែលនឹងនាំពួកគេទៅកាន់ភាគខាងជើងព្រំដែនប្រទេសក្រិកជាប់ប្រទេសម៉ាសេ ដូនីជាមួយក្ដីសង្ឃឹមថា បន្ទាប់មកទៀតពួកគេនឹងអាចទៅដល់ប្រទេសអាល្លឺម៉ង់ ឬប្រទេសសំបូរទ្រព្យនៅអឺរ៉ុបខាងជើងផ្សេងទៀត។

ជនភៀសខ្លួនវ័យ 38ឆ្នាំមកពីប្រទេសស៊ីរីដែលកំពុងស្វែងរកការជ្រកកោនក្នុងប្រទេស អាល្លឺម៉ង់ បន្ទាប់មកនឹងនាំក្រុមគ្រួសាររបស់គេ ទៅរស់នៅស្របច្បាប់នោះនិយាយថា លោកមិនដឹងថា ការធ្វើអន្តោប្រវេសន៍នេះគួរតែសប្បាយចិត្ត ឬពិបាកចិត្តនោះទេ ព្រោះលោកត្រូវចាកចោលគ្រួសារធ្វើដំណើរតាមប្រទេសទួរគី និងសមុទ្រយ៉ាងគ្រោះថ្នាក់ ដើម្បីគេចចេញពីសង្គ្រាម។ ការខ្វះលិខិតឆ្លងដែន និងប្រាក់កាសជិតអស់ដោយសាររត់ពន្ធចេញពីប្រទេសទួរគី បន្ទាប់មកធ្វើដំណើរតាមនាវាទៅកាន់ដីគោកនោះ ភាគច្រើននៃជនអន្តោប្រវេសន៍ទាំងនោះ ត្រូវបង្ខំសម្រាកតាមចិញ្ចើមថ្នល់ និងលើទីលានចតុរ៉ង់នៃរដ្ឋធានី ។ ទីលានចតុរ៉ង់វីកធ័ររៀក្នុងរដ្ឋធានីបានក្លាយជាជំរំ សម្រាប់ជនភៀសខ្លួនរាប់ពាន់នាក់ ក្នុងពេលប៉ុន្មានសប្ដាហ៍នេះភាគច្រើនជាជនជាតិអាហ្វហ្គានីស្ថាន៕

website_news/2015021005.txt · Last modified: 2017/03/17 14:34 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki