website_news:2015021102

គូស្វាមីម៉ាឡេស៊ី ដែលបង្អត់អាហារស្ត្រីខ្មែររហូតដល់ស្លាប់ ត្រូវតុលាការកាត់ទោសប្រហារជីវិត

(http://www.thmeythmey.com ចុះផ្សាយនៅថ្ងៃ 01-11-2015, 1:53 pm)

ភ្នំពេញ៖ គូស្វាមី ម៉ាឡេស៊ី ដែលបានបង្អត់អាហារស្ត្រីអ្នកបម្រើខ្មែរឲ្យបាត់បង់ជីវិត ត្រូវបានតុលាការឧទ្ធរណ៍នៃប្រទេសម៉ាឡេស៊ីកាត់ទោសប្រហារជីវិតកាលពី ថ្ងៃសុក្រកន្លងមកនេះ។ តែគេមិនទាន់ដឹងនៅឡើយទេថា តើគូស្វាមីនេះ នឹងប្តឹងបន្តទៅទៀត ឬយ៉ាណានោះ។ កាលពីឆ្នាំ២០១៣ តុលាការនៃខេត្ត ប៉េណាំង នៃប្រទេសម៉ាឡេស៊ី បានកាត់ទោសប្តីប្រពន្ធរូបនេះឲ្យជាប់ពន្ធនាគារចំនួន២៤ឆ្នាំ ក្នុងម្នាក់ៗ ពីបទមនុស្សឃាតដោយអចេត្តនា។ ប៉ុន្តែកាលពីថ្ងៃសុក្រកន្លងមកនេះ តុលាការឧទ្ទរណ៍នៃប្រទេសម៉ាឡេស៊ីបានបង្វែរការចោទប្រកាន់ទៅជាបទ សម្លាប់មនុស្សដោយចេត្តនាវិញ។

ដូច្នេះ លោក Soh Chew Tong ៤៦ឆ្នាំ និងអ្នកស្រី Chin Chui Ling, ៤៣ ឆ្នាំ ត្រូវបានតុលាការកាត់ទោសប្រហារជីវិត។ នេះបើយោតាមកាសែតសឹង្ហបុរី The Straitstimes ។ រឿងរ៉ាវបានកើតឡើងនៅឆ្នាំ២០១១, កាលណោះ ស្ត្រីខ្មែរអ្នកបម្រើម្នាក់បានទៅរស់នៅស៊ីឈ្នួលអ្នកជំនួញពីរនាក់ ប្តីប្រពន្ធខាងលើ ក្រោយមកនៅឆ្នាំ២០១២ ស្ត្រីខ្មែរនោះក៏បានបាត់បង់ជីវិត ហើយមានការសង្ស័យថា ស្ត្រីខ្មែររូបនោះ ត្រូវបានគូស្វាមីបង្អត់អាហាររហូតដល់បាត់បង់ជីវិត។ លិខិតពេទ្យបានបង្ហាញថា នារីខ្មែរដែលមានអាយុ២៤ឆ្នាំ កម្ពស់១:៥០ មានទម្ងន់តែ២៦គីឡូក្រាមប៉ុណ្ណោះនៅពេលស្លាប់៕

website_news/2015021102.txt · Last modified: 2017/03/20 11:42 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki