website_news:2015021103

ច្បាប់ការងារ ត្រូវបានធ្វើឲ្យសង្ស័យ បន្ទាប់ពីស្ដ្រីឥណ្ឌាម្នាក់ បាត់បង់ដៃនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត

(http://kampucheathmey.com/kpt 31/10/2015 11:42 pm)

អ្នកស្រី Kasthuri Munirathinam អាយុ៥៥ឆ្នាំ ជាម្ដាយរបស់កូន៤នាក់ មកពីភាគខាងត្បូងប្រទេសឥណ្ឌា បានធ្លាក់ទៅក្នុងការជំពាក់ប្រាក់បំណុលគេ បន្ទាប់ពីការខ្ចីប្រាក់គេមករៀបការកូនស្រីរបស់គាត់នោះមក។ ដូចមនុស្សជាច្រើនទៀត មុនអ្នកស្រីនោះដែរ អ្នកស្រីត្រូវបានជ្រើសរើសតាមរយៈភ្នាក់ងារមួយ និងបានសន្យារកការងារឲ្យធ្វើដោយទទួលបានប្រាក់ខែ១,០០០ riyals (២៦៧ដុល្លារ) ក្នុងមួយខែ ដោយធ្វើការជាស្រីបម្រើនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ជាប្រទេសសេដ្ឋកិច្ចធំបំផុតនៅក្នុងតំបន់អារ៉ាប៊ី ដែលការជួយក្នុងស្រុក គឺស្ថិតនៅក្នុងតម្រូវការខ្ពស់នោះ។ នៅថ្ងៃទី២៩ ខែកញ្ញា តែប៉ុន្មានសប្ដាហ៍ បន្ទាប់ពីបានទៅដល់ព្រះរាជាណាចក្រនេះមក គាត់បានព្យាយាមរត់គេចចេញពីផ្ទះរបស់គាត់ ដោយប្រើប្រាស់សារុងពីររបស់គាត់ ដើម្បីចង់ភ្ជាប់គ្នាធ្វើជាខ្សែចងសម្រូតចុះតាមបង្អួតពីជាន់ទី៣។ អ្វីដែលបានកើតឡើងជាបន្ទាប់មកទៀតនោះ គឺមិនច្បាស់ទេ និងមានការជជែកគ្នា។ យ៉ាងណាក៏ដោយ អ្វីដែលគេដឹងច្បាស់នោះ គឺតម្លៃរបស់អ្នកស្រី Munirathinam ដែលបានបង់សម្រាប់ការព្យាយាមចាកចេញនេះ។

អ្នកស្រីបានបាត់បង់ដៃស្ដាំរបស់អ្នកស្រី ហើយឥឡូវនេះកំពុងតែដេកព្យាបាលនៅក្នុងមន្ទីរពេទ្យនៅក្នុងរដ្ឋធានី រីយ៉ាត របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ ឧប្បត្ដិហេតុនេះ បានបង្ហាញឲ្យឃើញច្បាស់នូវសភាពការណ៍មិនទៀងទាត់សម្រាប់កម្មករ ចំណាកស្រុកនៅទូទាំងឈូងសមុទ្រ ដែលបានប្រឈមនៅក្រោមប្រព័ន្ធឧបត្ថម្ភដែលទាក់ទងនឹងមធ្យោបាយរកប្រាក់របស់ពួកគេ និងទិដ្ឋាការស្នាក់នៅនៅផ្ទះថៅកែរបស់ពួកគេ។ អ្នកស្រាវជ្រាវខាងសិទ្ធិមនុស្សបាននិយាយថា កម្មករក្នុងស្រុកដែលមានចំនួនយ៉ាងហោចណាស់ក៏២.៤លាននាក់នៅទូទាំងឈូងសមុទ្រនោះ គឺស្ថិតនៅក្នុងចំណោមពួកអ្នកងាយរងទទួលគ្រោះថ្នាក់បំផុត ពីព្រោះភាគច្រើនគឺជាមនុស្សស្រីដែលរស់នៅជាមួយអ្នកឧបត្ថម្ភរបស់ពួកគេ។

ច្បាប់ការងារនៅប្រទេសអារ៉ាប់ នៅឈូងសមុទ្រ ជារឿយៗមិនរួមបញ្ចូលកម្មករក្នុងស្រុកអំពីការការពារពួកគេនោះទេ។ បងស្រីរបស់អ្នកស្រី Munirathinam បាននិយាយតាមទូរស័ព្ទទៅកាន់សមាគមសារព័ត៌មាននៅប្រទេសឥណ្ឌាថា ថៅកែរបស់គាត់បានឲ្យគាត់ធ្វើការលើសម៉ោង និងមិនបានផ្គត់ផ្គង់គាត់ឲ្យបានគ្រប់គ្រាន់នោះទេ។ នៅក្នុងការហៅទូរស័ព្ទទៅគ្រួសាររបស់អ្នកស្រីវិញ អ្នកស្រី Munirathinam បាននិយាយប្រាប់បងប្អូនរបស់អ្នកស្រីថា នៅពេលដែលអ្នកស្រីប្ដឹងទៅអាជ្ញាធរអារ៉ាប៊ីសាអ៊ូឌីត អំពីការប្រព្រឹត្ដចំពោះអ្នកស្រីនោះ ថៅកែរបស់អ្នកស្រីបានដាក់ទណ្ឌកម្មអ្នកស្រី ដោយចាក់សោអ្នកស្រីឲ្យនៅក្នុងបន្ទប់។ យោងទៅតាមបងប្អូនរបស់អ្នកស្រីបានឲ្យដឹងថា អ្នកស្រី Munirathinam បានចោទប្រកាន់ថា អ្នកស្រី បានបាត់បង់ដៃរបស់ខ្លួន ដោយសារតែសកម្មភាពរបស់ថៅកែអ្នកស្រី។

ប៉ុន្ដែប៉ូលិសរបស់អារ៉ាប៊ីសាអ៊ូឌីត បាននិយាយថា ការស៊ើបអង្កេតរបស់ពួកគេបានរកឃើញថា អ្នកស្រីបានធ្លាក់ពីខ្សែចងសម្រូតខ្លួន ហើយការកាត់ដៃរបស់អ្នកស្រី គឺបណ្ដាលមកពីមានរបួសដោយសារការធ្លាក់នេះ។ អ្នកស្រីភ័យខ្លាចថា ពួកគេអាចធ្វើបាបអ្នកស្រី ឬក៏សម្លាប់អ្នកស្រីនោះ ដូច្នេះអ្នកស្រីក៏បានព្យាយាមគេចចេញតាមបង្អួចទៅ។ នៅទូទាំងមជ្ឈិមបូព៌ា កម្មករក្នុងស្រុកជាធម្មតាហៅមកពីប្រទេសហ្វីលីពីន ឥណ្ឌា បង់ក្លាដែស នេប៉ាល់ ស្រីលង្កា ឥណ្ឌូនេស៊ី និងអេត្យូពី។

ប្រជាជនឥណ្ឌា ជាង ២.៨លាននាក់ ធ្វើការនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ភាគច្រើនគឺធ្វើការងារដែលមានប្រាក់ខែទាប រួមទាំងស្រីបម្រើប្រហែល៦០,០០០នាក់ នោះផង កាលពីឆ្នាំកន្លងមក ឥណ្ឌា និងអារ៉ាប៊ីសាអ៊ូឌីត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្ដិការការងារ ដើម្បីធានាសិទ្ធិរបស់កម្មករក្នុងស្រុក និងនិយោជករបស់ពួកគេ។ យោងទៅតាមអង្គការពលកម្មអន្ដរជាតិ (ILO) បានឲ្យដឹងថា ប្រទេសអារ៉ាប៊ីសាអ៊ូឌីត គឺជាប្រទេសមួយដែលមាននិយោជកប្រើកម្មករក្នុងស្រុកច្រើនបំផុតនៅលើពិភពលោក គឺប្រហែល១ភាគ៣ គឺជាបុរស ដែលបម្រើការងារជាអ្នកបើករថយន្ដ ឬក៏ការងារថែសួន ចំណែកភាគច្រើន គឺជាស្ដ្រីដែលធ្វើការជាមធ្យមប្រហែល៦៤ម៉ោង នៅក្នុងមួយសប្ដាហ៍៕

website_news/2015021103.txt · Last modified: 2017/03/20 11:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki