website_news:2015021104

ឥណ្ឌា ចេញបម្រាមករណីសេវាពពោះជំនួស ឲ្យជនបរទេស

(http://kampucheathmey.com/kpt 31/10/2015 11:19 pm)

រដ្ឋាភិបាល នៃប្រទេសឥណ្ឌា កាលពីថ្ងៃពុធ និយាយថា នឹងចេញបម្រាមដល់ជនបរទេសពីការប្រើប្រាស់សេវាស្ដ្រីជាម្ដាយឲ្យពពោះ ជំនួសនៅក្នុងប្រទេស ដែលនេះជាការមើលទៅឃើញហាក់ដូចជាឧស្សាហកម្មពពោះជំនួសនោះជា ពាណិជ្ជកម្ម។ ប្ដីប្រពន្ធបរទេសដែលមិនមានកូននឹងគេ បានសម្រុកចូលមកក្នុងប្រទេសនេះទាំងហ្វូង ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ដើម្បីបានក្លាយទៅជាឪពុកម្ដាយរបស់គេតាមរយៈមធ្យោបាយយ៉ាងងាយ ស្របច្បាប់ ហើយធូរថ្លៃថែមទៀតនោះ។

វិស័យសុខាភិបាលបានប៉ាន់ប្រមាណពីធុរកិច្ចនៃការពពោះតាំងគភ៌ ជំនួសដោយស្ដ្រីឥណ្ឌា មានដល់ទៅ៩កោដិរូពីប្រាក់ឥណ្ឌា (១៣៨លានដុល្លារ) ហើយកើនឡើង២០ភាគរយជារៀងរាល់ឆ្នាំ។ ប៉ុន្ដែការទិតៀនបាននិយាយថា ការខ្វះខាតផ្នែកច្បាប់នោះហើយ ដែលជំរុញឲ្យមានការជញ្ជក់ផលប្រយោជន៍តាមរូបភាពជួលស្បួនរបស់ ស្ដ្រីឥណ្ឌា ដ៏ក្រីក្រ ហើយនៅក្មេងទៀតនោះ។

លិខិតជាភស្ដុតាងមួយផ្ញើទៅជូនតុលាការកំពូលកាលពីថ្ងៃពុធនោះ រដ្ឋាភិបាលបានលើកយកមកនិយាយថា នឹងមិនគាំទ្រពាណិជ្ជកម្មសេវាពពោះជំនួសឲ្យគេនោះទេ។ ប្ដីប្រពន្ធដែលមិនអាចមានកូនបាននៅឯនាយសមុទ្រ បានពឹងពាក់ស្បូនរបស់ស្ដ្រីឥណ្ឌា ដើម្បីតាំងគភ៌ជំនួសឲ្យពួកគេរហូតដល់ពេលប្រសូតតែម្ដង។ ដោយឡែក ការតាំងគភ៌ជំនួសបែបបនេះ នៅប្រទេសដទៃជាច្រើនទៀត គឺជារឿងមិនស្របច្បាប់៕

website_news/2015021104.txt · Last modified: 2017/03/20 11:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki