website_news:2015031101

បញ្ជូនខ្លួនស្ត្រីម្នាក់ទៅសាលាដំបូងពីបទលក់ព្រហ្មចារីក្មេងស្រី

( http://kampucheathmey.com/kpt 2/11/2015 8:35 pm )

សៀមរាប ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានធ្វើការចុះស្រាវជ្រាវនិង ឃាត់ខ្លួនស្ត្រីជាមេខ្យល់ម្នាក់ ពាក់ព័ន្ធទៅនិងការនាំក្មេងស្រីទៅដេកជាមួយភ្ញៀវ នៅតាមផ្ទះសំណាក់ និងសណ្ឋាគារក្នុងក្រុងសៀមរាប។ ក្នុងកិច្ចប្រតិបត្តិការនេះដែលដោយមានការបញ្ជាផ្ទាល់ពីលោក កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តដឹកនាំដោយលោកវរសេនីយ៍ត្រីជាហេង នាយរងការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនរួម ទាំងមន្ត្រីក្រោមឱវាទជាច្រើនទៀត។

លោកវរសេនីយ៍ត្រី បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ ឈ្មោះ ចេន ម៉ី ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុងខេត្តសៀមរាប នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅវេលាម៉ោង ១៤និង៥០នាទីដោយយោងទៅតាមពាក្យប្ដឹងរបស់អាព្យាបាលក្មេងស្រី រងគ្រោះ។ ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យកម្លាំងសមត្ថកិច្ចបាននាំស្ត្រីដែល មានឈ្មោះដូចខាងលើមកកាន់ការិយាល័យជំនាញដើម្បីធ្វើការសាកសួរនៅ ចំពោះមុខសមត្ថកិច្ច ហើយជនសង្ស័យបានឆ្លើយសារភាពថា រួបគេពិតជាបាននាំក្មេងស្រីរងគ្រោះទៅដេកជាមួយភ្ញៀវពិតប្រាកដមែន ដោយក្មេងស្រីដេកជាមួយភ្ញៀវម្តងក្នុងតំលៃចាប់ពី១០០ដុល្លា២០០ ដុល្លានិង៣០០ដុល្លា ដោយរួបគេគិតជាភាគរយទៅតាមតំលៃនីមួយៗចាប់ពី ១០ដុល្លា ដល់១០០ដុល្លារ។ លោកវរសេនីយ៍ត្រីជា ហេង បានបន្តឲ្យដឹកទៀតថា បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ នៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៥នេះផងដែរ៕

website_news/2015031101.txt · Last modified: 2017/03/20 11:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki