website_news:2015031102

កម្ពុជា-ថៃជួបប្រជុំពិភាក្សាគ្នា រឿងសេដ្ឋកិច្ចនិងសំណូមពរឈប់បាញ់សម្លាប់ពលករចូលកាប់ក្រញូងស្នើចាត់ការតាមច្បាប់

(http://kampucheathmey.com/kpt ០2/11/2015 9:11 pm )

ឧ ត្តរមានជ័យ ៖ អាជ្ញាធរកម្ពុជាថៃ បានជួបប្រជុំគ្នានៅស្នាក់ការទំនាក់ទំនងកម្ពុជា-ថៃ ចំណុចច្រកទ្វារអន្តរជាតិ អូស្មាច់ និងឆងចម ខាងទឹកដីថៃ កាលពីវេលាម៉ោង៤និង២០នាទីល្ងាច ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុងគោលបំណងពិភាក្សាគ្នាលើរបៀបវារៈសំខាន់ចំនួន៤ ដែលជាបញ្ហាប្រឈមប្រចាំថ្ងៃនៅតាមបន្ទាត់ ព្រំដែនចំពោះការរស់នៅប្រកបរបរចិញ្ចឹមជីវិតរបស់ពលរដ្ឋ។ ភាគីកម្ពុជាដឹកនាំប្រតិភូចូលរួមប្រជុំដោយលោកឧត្តមសេនីយ៍ទោ លឺ ចាន់តារា នាយករងទីចាត់ការ ការងារព្រំដែនអគ្គបញ្ជាការ កម្លាំងនគរបាលវរសេនាតូចការពារព្រំដែន៧០២ និង ស្ថាប័នពាក់ព័ន្ធជាច្រើន រីឯភាគីថៃដឹកនាំប្រតិចូលរួមដោយលោកផ្កាយ១ ស៊ុន ស៊ីជ្រើន មេបញ្ជាការ កងកម្លាំងសុណារីថៃ និងមន្ត្រីពាក់ព័ន្ធ២៥រូប។

កិច្ចប្រជុំនេះគឺគេធ្វើឡើងដើម្បីពិភាក្សាលើរបៀបវារៈចំនួន៤ ដែលមានខ្លឹមសារដូចតទៅ ភាគីថៃ បានលើកឡើង ១/អំពីការងារសេដ្ឋកិច្ចចេញ ចូលតាមច្រកទ្វាររវាងភាគីទាំងសងខាងឲ្យដំណើរការបានល្អ និងជួយសម្រួលដល់ពលរដ្ឋទាំងសងខាងឲ្យបានឆាប់រហ័ស។ ២/ពង្រឹងកិច្ចសហប្រតិបត្តិការរវាង អង្គភាព ស្ថាប័នពាក់ព័ន្ធ ឲ្យបានល្អរវាងភាគីទាំង២ បើមានបញ្ហាអ្វីត្រូវជួបប្រជុំដោះស្រាយគ្នា។ ៣/បញ្ហា អ្នកជម្ងឺខាងកម្ពុជាសុំចូលមកទៅព្យាបាល មិនថាយប់ឬថ្ងៃត្រូវជួយអន្តរាគមន៍ឲ្យបានទាន់ពេលវេលា ៤/បញ្ហាប្រជាពលរដ្ឋខ្មែរ លួចឆ្លងដែនខុសច្បាប់ ការជួញដូរគ្រឿងញៀន ការកាប់បំផ្លាញព្រៃតាមតំបន់ ព្រំដែន ត្រូវសហការគ្នាទប់ស្កាត់។ បញ្ហាទាំងនេះត្រូវបានឯកភាពគ្នា។ ទន្ទឹមគ្នានោះភាគីកម្ពុជា ក៏បានសំណូមពរដល់ភាគីថៃវិញផងដែរ បើចាប់បានពលរដ្ឋខ្មែរ ឆ្លង ដែនខុសច្បាប់ ចូលកាប់ឈើគ្រញូង ឬទៅធ្វើអ្វីផ្សេងៗក្នុងទឹកដីថៃ សូមសមត្ថកិច្ចថៃកុំបាញ់សម្លាប់ ស្នើសុំឲ្យមានការដោះស្រាយគ្នាតាមច្បាប់៕

website_news/2015031102.txt · Last modified: 2017/03/20 11:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki