website_news:2015031201

ពលករប្រុស-ស្រីចំនួន ២៧នាក់បម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ត្រូវសមត្ថកិច្ចឃាត់ទាន់ ពេលវេលា

(http://www.freshnewsasia.com 2015-12-03 )

(បន្ទាយមានជ័យ)៖ សមត្ថកិច្ចនគបាល ការិលយ័ប្រឆាំងការជួញដូរមនុស្ស ខេត្តបន្ទាយមានជ័យ ប្រចាំស្រុកម៉ាឡៃ បានសហការទប់ស្កាត់ ពលករចំណាក់ស្រុកខុសច្បាប់ តាមប៉ុស្តិ៍បណ្តែតជ្រៃ ស្ថិតក្នុងភូមិជ្រៃ ឃុំបឹងបេងស្រុកមាឡៃ ខេត្តបន្ទាយមានជ័យ បម្រុងលួយចឆ្លងដែនខុសច្បាប់ ទៅធ្វើការនៅប្រទេសថៃ ចំនួន២៧នាក់។

សមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ពលករដែលបានឃាត់ និងធ្វើការអប់រំនោះ មានស្រី១៤នាក់ និងប្រុស១៣នាក់ ខណៈពួកគាត់ ត្រូវបានរថយន្តតូរីសមួយគ្រឿង ដឹកចូលតាមច្រករបៀង និងឆ្លងដែន។ ភ្លាមនោះនគបាលការិលយ័ប្រឆាំង ការជួញដូរមនុស្ស ខេត្ត បានសហការនឹង នគបាលប៉ុស្តិ៍រដ្ឋបាលបឹងបេង ធ្វើការទប់ស្កាត់សាក់សួរ អប់រំឲ្យពួកគាត់វិលត្រឡប់ទៅលំដ្ឋានវិញ។ សមត្ថកិច្ចបានបញ្ជាក់ទៀតថា សូមប្រជាពលរដ្ឋ ដែលចង់ឆ្លងដែន ទៅរកការងារធ្វើនៅប្រទេសថៃ ត្រូវតែមានច្បាប់ត្រឹមត្រូវ ជៀសវាងនូវគ្រោះថ្នាក់ ណាមួយកើតឡើង៕

website_news/2015031201.txt · Last modified: 2017/03/20 13:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki