website_news:2015031202

លោក ជា ចំរើន៖បញ្ហាជនចំណាកស្រុកជាចំណុចដំបូងដែលបក្សលោករិះគន់រដ្ឋាភិបាល

(http://vayofm.com 02-12-2015 3:54 pm)

អតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ជា ចំរើន បានប្រាប់វិទ្យុវាយោនៅថ្ងៃនេះថា បញ្ហាជនចំណាកស្រុករបស់ប្រជាជនកម្ពុជា ជាចំណុចដំបូងរបស់គណបក្សលោក ក្នុងការរិះគន់លើរដ្ឋាភិបាលសព្វថ្ងៃ។ លោកបន្តថា បើសិនជាគណបក្សលោកឈ្លះបានដឹកនាំប្រទេស លោកនឹងដាក់ចេញនូវចំណុចគោលចំនួន៤ ដើម្បីធ្វើការកាត់បន្ថយការចំណាកស្រុករបស់ពលរដ្ឋខ្មែរទៅក្រៅប្រទេស។

សូមរម្លឹកថា លោក ជា ចំរើន ជាអតីតអ្នកតំណារាស្ត្រគណបក្សប្រជាជនកម្ពុជា។ កាលពីថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០១៥ លោក បានដាក់លិខិត សូមលាលែងពីសមាជិកគណបក្សប្រជាជនកម្ពុជា ហើយនៅថ្ងៃទី២០ វិច្ឆិកា គណបក្សក៏សម្រេចឲ្យរូបលោកលាឈប់ពីបក្ស។ នៅថ្ងៃទី២៥ ខែវិច្ឆិកា អតីតសមាជិកគណបក្សប្រជាជនកម្ពុជា ដែលទើបតែលាឈប់រូបនេះ បានប្រកាសបង្កើតគណបក្សនយោបាយថ្មីមួយមានឈ្មោះថា គណបក្សកម្ពុជាសេរីភាព៕

website_news/2015031202.txt · Last modified: 2017/03/20 13:57 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki