website_news:2015041102

រថយន្តដឹកពលករខ្មែរក្រឡាប់នៅប្រទេសថៃ ស្លាប់៤នាក់ និងរបួសស្រាល១៩នាក់

(http://www.fpmonline.net សម្លេងសារព័ត៌មានសេរី Monday 02 November 2015 - 12:42 pm)

ថៃ៖ យ៉ាងហោចណាស់ពលករខ្មែរចំនួន ៤នាក់បានស្លាប់ និង១៩នាក់របួសធ្ងន់ស្រាល ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ដោយសារ រថយន្តរថយន្តដឹកពលករខ្មែរបានផ្ទុះបែកកង់ ហើយក្រឡាប់ធ្លាក់ចូលស្នាមភ្លោះ។គ្រោះថ្នាក់នេះបាន កើតឡើងនៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងឃុំវាំងខាឆាង ស្រុកកាប៊ីនបូរី ខេត្តស្រះកែវ ប្រទេសថៃ។

តាមសេចក្ដីរាយការណ៍ពីក្នុងប្រទេសថៃបានឲ្យដឹងថា នៅមុនពេលកើតហេតុ ពលករខ្មែរចំនួន២៣នាក់ បានជួលរថយន្តមួយគ្រឿងម៉ាកវីហ្គូ ដែលបើកបរដោយជនជាតិថៃ ដឹកពួកគេពីប្រទេសថៃឆ្ពោះមកកាន់ព្រំដែនកម្ពុជា ដើម្បីត្រឡប់មកកាន់ស្រុកកំណើត។លុះទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែកង់រថយន្តនោះម្ខាងបានផ្ទុះឡើង បណ្តាលឲ្យតួរថយន្តទាំងមូលក្រឡាប់ជាច្រើនត្រឡប់ បណ្តាលឲ្យពលករជិះ នៅលើរថយន្តបានស្លាប់៤នាក់ និងរបួសធ្ងន់ស្រាល ១៩នាក់។ ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល។

ប្រភពដដែលបានបន្តថា សពទំាង៤នាក់ជាមនុស្សប្រុស ក្នុងនោះមានកុមារម្នាក់ អ្នករបួសចំនួន ១៩នាក់(ស្រី០៩នាក់)។ ជនរងគ្រោះទាំងអស់នោះភាគច្រើនជាប្រជាពលរដ្ឋខ្មែរដែលរស់នៅខេត្ត បាត់ដំបង និងខេត្តបន្ទាយមានជ័យ។ ក្រោយហេតុភ្លាមៗនោះ ក្រុមតម្រួតថៃបានចុះទៅកាន់ចំណុចកើតហេតុដើម្បីត្រួតពិនិត្យ ព្រមទាំងបានបញ្ជូនសព និងអ្នករបួសទាំងអស់ទៅកាន់មន្ទីរពេទ្យ និងទីតាំងរក្សាសព ដើម្បីរៀបចំបញ្ជូនទៅកាន់ស្រុកកំណើតវិញ៕

website_news/2015041102.txt · Last modified: 2017/03/20 11:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki