website_news:2015041104

កិច្ចពិភាក្សារបស់អាល្លឺម៉ង់រអាក់រអួល, ជនចំណាកស្រុក ១៥ នាក់ទៀតលង់ទឹកស្លាប់

(http://www.postkhmer.com Tue, 3 November 2015 )

ក្រុងប៊ែរឡាំងៈ ជនចំណាកស្រុកយ៉ាងតិច ១៥ នាក់ដែលខិតខំប្រឹងប្រែងទៅអឺរ៉ុបបានលង់ទឹកនៅសមុទ្រក្រិកកាលពី ថ្ងៃអាទិត្យខណៈកិច្ចពិភាក្សានយោបាយនៅអាល្លឺម៉ង់ជាទិសដៅកំពូល របស់អឺរ៉ុបសម្រាប់ក្រុមជនភៀសខ្លួនបានបរាជ័យមិនបានបង្កើតការ ព្រមព្រៀងជាឯកច្ឆន្ទមួយស្តីពីរបៀបដោះស្រាយបញ្ហាការហូរចូលនេះ។

ក្រុមមន្រ្តីបាននិយាយថាទូកពីរគ្រឿងដែលបានធ្វើការឆ្លងសមុទ្រ ដោយគ្រោះថ្នាក់ពីតួកគីបានក្រឡាប់ក្នុងសមុទ្រ Aegan ចេញពីប្រជុំកោះក្រិកដោយបានបណ្តាលឲ្យមនុស្ស ១៥ នាក់ស្លាប់នៅក្នុងនោះមានកុមារ ៦ នាក់។ ការលិចនាវាទី ១ បានកើតឡើងចម្ងាយ ២០ ម៉ែត្រពីកោះ សាម៉ូស។ ឆ្មាំសមុទ្របាននិយាយថាសាកសពរបស់ជនចំណាកស្រុក ១០ នាក់បានជាប់នៅក្នុងឃ្លុបទូកតូចៗ ៦ នាក់នៅក្នុងចំណោមពួកគេជាក្មេងៗត្រូវបានស្រង់ចេញពីទូកលិចនោះ ។

ក្រុមអាជ្ញាធរបាននិយាយថាឧប្បត្តិហេតុដាច់ដោយឡែកមួយនៅកោះ Farmakonisi ដែលនៅក្បែរនោះក្រុមជួយសង្គ្រោះបានរកឃើញសាកសពជនចំណាកស្រុក ក្រោយពីទូកមួយគ្រឿងដែលអ្នកនៅរស់និយាយថាបានដឹកមនុស្ស ១៥ នាក់បានលិចនៅតាមផ្លូវទៅក្រិក។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ស្ថានភាពបណ្តាលឲ្យគ្រោះថ្នាក់ដែលកំពុងកើនឡើងនៅសមុទ្រនៅដើម រដូវរងាក្រុមជនភៀសខ្លួនមកពីស៊ីរី និងកន្លែងមានបញ្ហាជាច្រើនទៀតបានបន្តកើនឡើងចំពោះទូកដែលមានទិសដៅ ទៅទិសខាងលិចដោយសារខ្លាចថាអឺរ៉ុបបិទព្រំដែន៕

website_news/2015041104.txt · Last modified: 2017/03/20 12:01 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki