website_news:2015051002

ម៉ាឡេស៊ីទទួលយកជនភៀសខ្លួន៣.០០០នាក់

( cen.com.kh/world/ ថ្ងៃទី 2 តុលា 2015, 02:22:PM )

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្ស៊ាក (Najib Razak ) បាននិយាយនៅមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសម៉ាឡេស៊ី នឹងទទួលយកជនភៀសខ្លួនស៊ីរីចំនួន៣.០០០នាក់ នៅ៣ឆ្នាំក្រោយ ដើម្បីជួយដោះស្រាយវិបត្តិជនភៀសខ្លួន។

លោក ណាជីប រ៉ាហ្ស៊ាក បាននិយាយថា បណ្តាប្រទេសអ៊ីស្លាម ចូលរួមទទួលខុសត្រូវដើម្បីធានាសុវត្ថិភាពនិងសុខុមាលភាពដល់ប្រជាជន ស៊ីរីច្រើននាក់ដែលបានរត់ភៀសខ្លួនដោយសារសង្គ្រាម ពីប្រទេសរបស់ពួកគេ ដែលបង្កឲ្យមានការលំបាកទាំងសេដ្ឋកិច្ចនិងសង្គមនៅទ្វីបអឺរ៉ុប។ ជនភៀសខ្លួនស៊ីរីប្រហែល៤លាននាក់ បានរត់ភៀសខ្លួនទៅបណ្តាប្រទេសជិតខាងប្រទេសស៊ីរី ចាប់តាំងពីមានសង្គ្រាមស៊ីវិលនៅឆ្នាំ២០១១មក។

website_news/2015051002.txt · Last modified: 2017/03/17 14:49 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki