website_news:2015051005

ក្រុមឆ្មាំសមុទ្ររបស់ប្រទេសអ៊ីតាលីបានជួយសង្រ្គោះជនចំណាកស្រុក ១១៥១នាក់

(bayontv.com.kh ចេញផ្សាយនា 05 តុលា 2015 )

អ៊ីតាលី៖ ក្រុមឆ្មាំសមុទ្ររបស់ប្រទេសអ៊ីតាលីបាននិយាយថា ខ្លួនបានសង្គ្រោះជនចំណាកស្រុកចំនួន ១១៥១នាក់នៅក្នុងប្រតិបត្តិការចំនួន១១លើកដាច់ដោយឡែកពី គ្នានៅក្នុងមហាសមុទ្រក្បែរឆ្នេរសមុទ្ររបស់ប្រទេសលីប៊ី។ ឆ្មាំសមុទ្រអ៊ីតាលីបានបន្ថែមថា ក្នុងប្រតិបត្តិការដ៏ធំនោះនាវាឆ្មាំសមុទ្រមួយគ្រឿងរបស់អ៊ីតាលី បានទទួលជនចំណាកស្រុកចំនួន៤៤១ នាក់ពីទូកកៅស៊ូចំនួន៤ គ្រឿងដែលមិនសូវមានសុវត្ថិភាព។

ចំណែកអង្គការគ្រូពេទ្យគ្មានព្រំដែន (MSF) បាននិយាយថា នាវារបស់ខ្លួនក៏បានជួយសង្គ្រោះជនចំណាកស្រុកប្រមាណ ៣៧៣នាក់ផងដែរ នៅក្នុងនោះមានស្ត្រីចំនួន៦២នាក់ និងកុមារចំនួន១០នាក់។ សូមបញ្ជាក់ជូនបន្តិចថា ជនចំណាកស្រុកភាគច្រើនគឺបានធ្វើដំណើរផ្សងព្រេងតាមទឹកទៅកាន់បណ្ដា ប្រទេសមួយចំនួននៅសហភាពអឺរ៉ុប ដោយសារតែនៅស្រុកកំណើតរបស់ខ្លួនមានសង្គ្រាមកាប់សម្លាប់គ្នា៕

website_news/2015051005.txt · Last modified: 2017/03/17 14:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki