website_news:2015071204

ពលករខ្មែរម្នាក់ត្រូវអាជ្ញាធរថៃចាប់បញ្ជូនមកកម្ពុជាវិញ ក្រោយពីជាប់ឃុំអស់ជាង៣ខែ

( http://kampucheathmey.com/kpt 7/12/2015 2:07 pm)

ឧត្តរមានជ័យ ៖ ពលរដ្ឋខ្មែរម្នាក់ ត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកកម្ពុជាវិញកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៥នេះ តាមច្រកជាំសាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោយពីពលរដ្ឋរូបនេះជាប់ពន្ធនាគារអស់រយៈពេលជាង៣ខែនៅប្រទេសថៃ។ នគរបាលអន្តោប្រវេសន៍ច្រកជាំសាង៉ាំបានឲ្យដឹងថា ពលរដ្ឋដែលថៃចាប់បញ្ជូនមកស្រុកកំណើតវិញមានឈ្មោះ អឿន ម៉ូង ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិអូរាំង ឃុំពង្រ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ សមត្ថកិច្ចច្រកទ្វារខាងលើបានបញ្ជាក់ថា ពលរដ្ឋខ្មែររូបនេះត្រូវសមត្ថកិច្ចថៃចាប់ខ្លួន កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៥កន្លងទៅ ពីបទឆ្លងដែនចូលកាប់គ្រញូងដោយខុសច្បាប់ ក្នុងទឹកដីថៃ តាមច្រកអូរស្វាយ ក្នុងស្រុកត្រពាំងប្រាសាទ។ ក្នុងនោះដែរ ក្រោយពីជាប់ឃុំក្នុងពន្ធនាគារក្នុងខេត្តស៊ីសាកេត នៅនេះពលរដ្ឋរូបនោះត្រូវបានថៃដោះលែងឲ្យមានសេរីភាព និងបញ្ជូនមកស្រុកកំណើតវិញហើយ៕

website_news/2015071204.txt · Last modified: 2017/03/20 14:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki