website_news:2015081002

ការបញ្ឈប់ការចំណាកស្រុកនៃអ្នកមានចំណេះដឹងខ្ពស់របស់អាស៊ាន

( postkhmer.com Wed, 7 October 2015 )

បន្ទាប់ពីការចរចារយៈពេល ១០ ឆ្នាំសហគមន៍សេដ្ឋកិច្ចរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ដែលត្រូវបានរំពឹងរង់ចាំជាយូរមកហើយនោះនឹងចូលជាធរមាននៅចុង ឆ្នាំនេះ។ មានច្រើនដែលត្រូវសរសើរនៅក្នុងកិច្ចព្រមព្រៀងនេះជាពិសេសការ ផ្តោតរបស់សហគមន៍នេះទៅលើការបើកចំហវិស័យផ្សេងៗចំពោះការប្រកួត ប្រជែង និងការលុបលំបាត់រនាំងពាណិជ្ជកម្ម។ អត្ថប្រយោជន៍នៃការអនុវត្តសហគមន៍នេះគឺថាវានឹងអាចបង្កើនទិន្នផល ចំនួន ៧ ភាគរយត្រឹមឆ្នាំ ២០២៥ និងបង្កើតការងារថ្មីប្រមាណ ១៤ លានការងារ។ ប៉ុន្តែអត្ថប្រយោជន៍ទាំងនេះមិនទំនងជាកើនឡើងដល់កម្រិតពេញទាំង ស្រុងនោះទេប្រសិនបើកិច្ចព្រមព្រៀងស្តីពីការចល័តកម្លាំងពលកម្ម សម្រាប់កម្មករជំនាញមិនត្រូវបានអនុវត្ត។

ការរឹតបន្ដឹងបច្ចុប្បន្នទៅលើចលនាសេរីនៃកម្មករមិនត្រឹមតែផ្ទុយ នឹងផ្នែកមួយក្នុងចំណោមផ្នែកសំខាន់នៃសហគមន៍សេដ្ឋកិច្ចអាស៊ានទេ ប៉ុន្តែវាថែមទាំងធ្វើឲ្យមានការលំបាកសម្រាប់តំបន់នេះក្នុងការ សម្រេចជោគជ័យគោលដៅរបស់ខ្លួននៃការបង្កើតសមាហរណកម្មសេដ្ឋកិច្ច អាស៊ាន។ ការសិក្សាថ្មីៗបានសន្និដ្ឋានថាជាជាងការការពារប្រទេសពីការ ចំណាកស្រុកនៃអ្នកមានចំណេះដឹងខ្ពស់គោលនយោបាយបច្ចុប្បន្នដែលត្រូវ បានបង្កើតឡើងគឺជំរុញឲ្យពលករល្អៗបំផុតរបស់អាស៊ានចាកចេញពី តំបន់ទាំងមូល។ ជាង ៨០ ភាគរយនៃពលករចំណាកស្រុកមកពីប្រទេសថៃ និងហ្វីលីពីនស្វែងរកការងារធ្វើនៅក្រៅអាស៊ាន។ តួលេខនេះមិនប្រសើរខ្លាំងជាងវៀតណាម និងឥណ្ឌូនេស៊ីទេ។

ផលវិបាកនេះគឺការខ្វះខាតធ្ងន់ធ្ងរនៃកម្មករជំនាញក្នុងប្រទេស អាស៊ានជាច្រើន។ និន្នាការបច្ចុប្បន្នបង្ហាញថាត្រឹមឆ្នាំ ២០២៥ ជាងពាក់កណ្តាលនៃការងារជំនាញខ្ពស់ទាំងអស់ក្នុងប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន អាចបំពេញដោយកម្មករដែលមិនមានគុណវុឌ្ឍិគ្រប់គ្រាន់។ អស់រយៈពេលជាច្រើនទសវត្សរ៍ចំនួនភាគច្រើនបំផុតនៃទេសន្តរប្រវេសន៍ ការងារក្នុងចំណោមប្រទេសអាស៊ាន (ជាង ៨៥ ភាគរយតាមរយៈការប៉ាន់ប្រមាណ) ត្រូវបានធ្វើឡើងក្នុងទម្រង់កម្មករគ្មានជំនាញមកពីប្រទេសក្រីក្រ ដែលនាំគ្នាទៅប្រទេសមានជាង។

ជាផ្នែកនៃការប្តេជ្ញាចិត្តចំពោះ AEC ប្រទេសអាស៊ានបានសម្រេចចិត្តជំរុញការចល័តកម្មករជំនាញដូចជាអ្នក ដែលមានជំនាញគណនេយ្យ ស្ថាបត្យកម្ម វិស្វកម្ម ការសិក្សាស្រាវជ្រាវ វិស្វកម្ម គិលានុបដ្ឋាយិកា ទន្តពេទ្យ និងទេសចរណ៍។ មានភាពរីកចម្រើនមួយចំនួនរហូតមកដល់ពេលនេះ។ ចន្លោះពីឆ្នាំ ២០០៥ និងឆ្នាំ ២០១២ ប្រទេសអាស៊ានបានចុះហត្ថលេខាលើការរៀបចំការទទួលស្គាល់គ្នាទៅវិញ ទៅមក (MRAs) នៅក្នុងវិស័យចំនួន ៦ (វិស្វកម្ម គិលានុបដ្ឋាយិកា វិស្វកម្ម វេជ្ជសាស្រ្ត ទន្តពេទ្យ និងទេសចរណ៍) ព្រមទាំងការរៀបចំក្របខ័ណ្ឌស្តីពី MRAs នៅក្នុងការសិក្សាវាស់ស្ទង់ និងគណនេយ្យដើម្បីជួយសម្រួលចលនាកម្មករឆ្លងព្រំដែន។

ប៉ុន្តែមួយទសវត្សរ៍បន្ទាប់អ្វីទាំងអស់នេះត្រូវបានស្នើឡើង ដំបូងការអនុវត្តគឺមានលក្ខណៈយឺតណាស់ហើយក្នុងករណីខ្លះមិនមានការ អនុវត្ត។ នេះគឺមួយផ្នែកធំដោយសារមកពីការមិនភ្ជាប់ទំនាក់ទំនងគ្នារវាងការ ប្តេជ្ញាចិត្តរបស់តំបន់ទៅនឹងការងារ និងច្បាប់ជាតិ និងបទប្បញ្ញត្តិដែលមានស្រាប់ដែលមិនលើកទឹកចិត្តចលនាឆ្លងព្រំដែន ដោយពលករជំនាញខ្ពស់។

នៅពេលមានដំណើរការចេញអាជ្ញាប័ណ្ណការតម្រូវឲ្យមានការអប់រំឡើង វិញ និងភាពមិនច្បាស់លាស់អំពីវិធានការងារពីទាំងនិយោជក និងនិយោជិតគឺជាឧបសគ្គមួយចំនួនក្នុងចំណោមឧបសគ្គទាំងនោះ។ ខណៈមានភាពផ្សេងគ្នានៅក្នុងប្រព័ន្ធអប់រំ និងការបណ្តុះបណ្តាលក្នុងចំណោមប្រទេសអាស៊ានឧបសគ្គទាំងនេះអាច ត្រូវបានពុះពារដោយការធ្វើឲ្យមានភាពស៊ីគ្នាការធ្វើឲ្យមាន ស្តង់ដារ និងការអនុវត្តវិធានការផ្តល់សំណងដើម្បីធានានូវគុណភាព។ ឧបសគ្គមួយទៀតចំពោះការអនុវត្ត MRAs កើតមានឡើងពីអត្ថប្រយោជន៍មិនត្រូវគ្នារវាងប្រទេស និងប្រទេសវិស័យ និងវិស័យ និងក្រុមវិជ្ជាជីវៈ និងក្រុមវិជ្ជាជីវៈ។ ប្រទេសអភិវឌ្ឍន៍តិចតួចមានអត្ថប្រយោជន៍ផ្សេងគ្នាពីប្រទេសអ្នក មានស្តីពីការអភិវឌ្ឍជំនាញ និងតួនាទីនៃពលកម្មចំណាកស្រុកខណៈក្រុមវិស័យ និងវិជ្ជាជីវៈមានទស្សនៈផ្សេងគ្នាអំពីទីផ្សារការងារបើកចំហ។

សូមប្រៀបធៀបទៅនឹងសហភាពអឺរ៉ុបជាមួយនឹងករណីលើកលែងមួយចំនួនគឺជា ចលនាសេរីទាំងស្រុងនៃពលករក្នុងចំណោមប្រទេសសមាជិក។ សូម្បីតែកិច្ចព្រមព្រៀងតំបន់ដូចជា NAFTA ក៏អនុញ្ញាតឲ្យកម្មករនៅក្នុងមុខអាជីពចំនួន ៦៣ អាចចេញចូលនៅក្នុងប្រទេសកាណាដា ម៉ិកស៊ីកូ និងសហរដ្ឋអាមេរិកដែរ។ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងខ្លាំងជាងមុនគឺត្រូវការ។ អ្នកវិជ្ជាជីវៈខាងវេជ្ជសាស្រ្តបន្តប្រឈមមុខនឹងឧបសគ្គជាងមុន នឹងថែមទាំងប្រឈមមុខនឹងការខ្វះខាតជំនាញធ្ងន់ធ្ងរសម្រាប់ គ្រូពេទ្យនិងគិលានុបដ្ឋាយិកា។ មេដឹកនាំអាស៊ានបានដឹងអំពីបញ្ហាទាំងនេះ។ វេទិកាជាន់ខ្ពស់កាលពីសប្តាហ៍មុនស្តីពីការចល័តជំនាញនៅទីក្រុង បាលីនឹងជួយផ្តល់ផែនទីផ្លូវសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងដែល មានស្រាប់ និងអនាគត។ ឆន្ទៈទាំងនេះគឺនៅទីនោះហើយពេលវេលាដែលត្រូវធ្វើគឺឥឡូវនេះ៕

website_news/2015081002.txt · Last modified: 2017/03/17 15:05 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki