website_news:2015081005

ជនចំណាកស្រុកជាង១.៨០០នាក់ត្រូវបានសង្គ្រោះពីទូក៦ ដែលរសាត់អណ្តែតគ្មាន គោលដៅនៅឯនាយសមុទ្រលីប៊ី

( http://www.cen.com.kh/world ថ្ងៃទី 6 តុលា 2015, 11:12:AM )

កងឆ្មាំសមុទ្រអ៊ីតាលី បាននិយាយថា ក្រុមជនចំណាកស្រុកជាង១.៨០០នាក់ ត្រូវបានសង្គ្រោះកាលពីថ្ងៃចន្ទ ពីទូកចំនួន៦ ដែលរសាត់អណ្តែតគ្មានគោលដៅនៅសមុទ្រមេឌីទែរ៉ាណេ នៅឯនាយសមុទ្ររបស់ប្រទេសលីប៊ី ។

កងឆ្មាំសមុទ្រអ៊ីតាលី បាននិយាយថា ជនចំណាកស្រុកទាំងចំនួន១.៨៣០នាក់ត្រូវបានសង្គ្រោះនិងនាំឡើងទៅ ដីគោក ក្នុងអំឡុងពេលធ្វើប្រតិបត្តិការសង្គ្រោះផ្សេងៗគ្នាចំនួន៦ដើម្បី សង្គ្រោះពួកជនចំណាកស្រុកទាំងនេះដែលស្ថិតនៅលើទូកតូចៗចំនួន៦។ រហូតមកដល់ពេលនេះ ក្រុមជនចំណាកស្រុកនិងក្រុមជនភៀសខ្លួន ជាងពាក់ កណ្តាលលាននាក់បានមកដល់ឆ្នេរសមុទ្ររបស់អឺរ៉ុបនៅឆ្នាំនេះ នេះបើយោងតាមភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ។

website_news/2015081005.txt · Last modified: 2017/03/17 15:10 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki