website_news:2015091001

រដ្ឋាភិបាលថៃឆ្លើយតបនឹងការចោទប្រកាន់លើការប្រើប្រាស់កម្លាំងពលកម្ម

( http://vayofm.com/07-10-2015 4:53 pm)

រដ្ឋាភិបាលយោធាថៃបានបញ្ជាក់នៅថ្ងៃពុធនេះ ដោយនិយាយការពាររបាយការណ៍ក្នុងប្រទេសខ្លួន បន្ទាប់ពីសហជីពការងារជាសាកលបានដាក់ពាក្យបណ្ដឹង។ ពាក្យបណ្ដឹងរបស់សហជីពការងារជាសាកលដែលមានសមាជិក៥០លាននាក់ ត្រូវបានដាក់ប្ដឹងនៅអង្គការពលកម្មអន្ដរជាតិក្នុងទីក្រុងហ្សឺណែវប្រទេសស្វីសកាលពីថ្ងៃអង្គារ ដោយបញ្ជាក់លម្អិតមាន១៨ករណីពាក់ព័ន្ធនឹងកម្មករ រួមទាំងការប្រើប្រាស់កម្លាំងពលកម្មក្នុងប្រទេសថៃ។សហជីពការងារជាសាកល ក៏ចោទប្រកាន់រដ្ឋាភិបាលថៃថាបរាជ័យក្នុងការការពារកម្លាំងពលកម្មរបស់ខ្លួន៣៩លាននាក់។

ឆ្លើយតបនឹងការចោទប្រកាន់នេះ ទើបអ្នកនាំពាក្យនៃការិយាល័យនាយករដ្ឋមន្ដ្រីនិយាយថា ពាក្យបណ្ដឹងខាងលើជាពាក្យបណ្ដឹងមិនពិត។ លោកប្រាប់អ្នកសារព័ត៌មានថា រដ្ឋាភិបាលថៃតែងតែផ្ដល់សារៈសំខាន់ដល់កម្លាំងពលកម្មក្នុងប្រទេស ហើយក៏បានរៀបចំកម្លាំងពលកម្មទាំងជនបរទេសនិងប្រជាជនក្នុងស្រុក ដើម្បីធានាបានពីសិទ្ធិស្នើគ្នា គ្មានការរំលោភបំពានកម្លាំងពលកម្មអ្វីឡើយ។ ហេតុនេះពាក្យបណ្ដឹងរបស់សហជីពការងារជាសាកលមិនពិតប្រាកដនោះទេ៕

website_news/2015091001.txt · Last modified: 2017/03/17 15:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki