website_news:2015091201

ប៉ូលិសចាប់ពលករ១៨នាក់មកអប់រំយកស្នាដៃ

(http://kampucheathmey.com/kpt 9/12/2015 8:29 am)

ប៉ោយប៉ែត ៖ ពលករចំណាកស្រុក១៨នាក់ ក្នុងនោះមានស្រី៥នាក់ ត្រូវបានប៉ូលិសការពារព្រំដែនគោកវរៈសេនាតូច៨១៥ ប្រចាំស្រុកមាឡៃ ហៅមកអប់រំ និងឲ្យទៅផ្ទះវិញ។ ហេតុការណ៍ខាងលើនោះបានកើតមាននៅម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥ ត្រង់ចំណុចច្រករបៀងឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ស្របពេលដែលពលករទំាងនោះកំពុងសម្រុកចេញទៅថៃ ហើយក៏ត្រូវប៉ូលិសឃាត់ជាប់តែម្ដង។ សូមបញ្ជក់ថា ៖ តាមការសង្កេតឃើញ គឺមានពលករខ្មែររាប់ម៉ឺននាក់ បាននិងសម្រុកចេញទៅថៃជារៀងរាល់ថ្ងៃ និងបានបង់លុយជូនទៅបងៗប៉ូលិសជាប្រចាំ ចុះហេតុអីបានជាអស់លោកខាងលើមិនព្រមស្ទាក់ចាប់ពលករទាំងនោះមក អប់រំយកស្នាដៃទៅ បែរជាមកចាប់១៨នាក់មកអប់រំយកស្នាដៃទៅវិញ៕

website_news/2015091201.txt · Last modified: 2017/03/20 14:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki