website_news:2015091202

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានជួយអន្តរាគមន៍ពលការិនីខ្មែរ រងគ្រោះចំនួន៤រូបបន្ថែមទៀត

(http://kampucheathmey.com/kpt 9/12/2015 11:32 am)

ភ្នំពេញ ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានមានប្រសាសន៍កាលពីព្រឹកថ្ងៃពុធ ទី០៩ ខែធ្នូ ឆ្នាំ២០១៥ ថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីបានជួយអន្តរាគមន៍ពល ការិនីខ្មែររងគ្រោះចំនួន០៤ រូបបន្ថែមទៀត ដែលបានទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ហើយជួបប្រទះការលំបាកក្នុងការងារឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។

តាមលោក ជុំ សុន្ទរី អះអាងថា ពលការិនីខ្មែររងគ្រោះទាំង០៤ រូបនោះមានឈ្មោះ

ទី១- កន សុខជា អាយុ៣២ ឆ្នាំ នៅភូមិអណ្ដូងច្រោះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម

ទី២- ម៉េន ឈុនអ៊ី អាយុ១៦ឆ្នាំ នៅភូមិអណ្ដូងច្រោះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ពលការិនី កន សុខជា និងម៉េន ឈុនអ៊ី បានទៅធ្វើការខុសច្បាប់តាមផ្ទះនៅប្រទេស ម៉ាឡេស៊ី តាំងពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ ២០១៥ និង បានមកស្ថានទូតនៅថ្ងៃទី០២ ខែ ធ្នូ ឆ្នាំ ២០១៥ សុំជួយអោយបានត្រឡប់មកកម្ពុជាវិញ។

ពលការិនីទាំង០២ រូបនេះ នឹងមកដល់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី១១ ខែ ធ្នូ ឆ្នាំ ២០១៥ វេលាម៉ោង ៧ និង៥០ នាទី ព្រឹក តាមជើងយន្តហោះ AK ៥៣៦។

ទី៣- មាស វី អាយុ ២៨ ឆ្នាំ នៅភូមិបុសញ៉េញ ឃុំកូនសត្វ ស្រុកកំពត ខេត្តកំពត បានទៅធ្វើការតាមផ្ទះនៅប្រទេសម៉ាឡេស៊ី តាមរយៈមេខ្យល់ កាលពីខែកញ្ញា ឆ្នាំ ២០១៥។ ពលការិនីរូបនេះ បានត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០១៥ តាមជើងយន្តហោះ AK ៥៣៦

ទី៤- អែម ពឿយ អាយុ៣៣ ឆ្នាំ នៅភូមិល្បើក ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប បានទៅប្រទេសម៉ាឡេស៊ី តាមរយៈក្រុមហ៊ុន (មិនចាំឈ្មោះ) ធ្វើការផ្នែកសេវាកម្មជូតសំអាត តាំងពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៥។ ពលការិនីរូបនេះ បានត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ ២០១៥ តាមជើងយន្តហោះ AK ៥៤២ ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបឲ្យដឹងថា កំឡុងពេលរង់ចាំការត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ និងហូប ចុកជូនដល់ពលការិនីទាំង០៤ រូបផងដែរ៕

website_news/2015091202.txt · Last modified: 2017/03/20 14:18 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki