website_news:2015111101

លោកសម រង្ស៊ី រិះគន់ស្ថានទូតខ្មែរនៅក្រៅប្រទេសថាមិនជួយការពារពលករខ្មែរ

(http://vayofm.com 10-11-2015 9:00 pm ) លោក សម រង្ស៊ី ប្រធានកណបក្សសង្គ្រោះជាតិ បានលើកឡើងថា លោកមានការសោកស្ដាយដែលស្ថានទូតខ្មែរមិនជួយការពារពលរដ្ឋខ្មែរដែល រងគ្រោះនៅក្រៅប្រទេស ជាពិសេសស្ថានទូតខ្មែរ នៅម៉ាឡេស៊ី។ លោកបានលើកឡើងថា ពលករខ្មែរ ជាពិសេសស្ត្រីៗ ដែលត្រូវគេធ្វើបាបនៅទីនោះ ដោយថា ស្ថានទូតមិនចេញមុខការពារខ្មែរខ្លួនឯងទេ ព្រមទាំងអះអាង កាលៈទេសៈពេលនេះមិនអាចពឹងស្ថានទូតបាន។ ការថ្លែងរបស់លោកសម រង្ស៊ីនេះ បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយ សមាគមយុវជនខ្មែរនៅប្រទេសជប៉ុន នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។

សូមជំរាបថា លោកសម រង្ស៊ី និងលោកកឹម សុខា បានចាកចេញពីប្រទេសកម្ពុជាទីដល់ប្រទេសជប៉ុន កាលពីល្ងាចថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៥។ ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំទាំងពីរនឹង ទៅកាន់ប្រទេសម៉ុងហ្គោលី, ជប៉ុន និងកូរ៉េខាងត្បូង ដើម្បីចូលរួមប្រជុំទីនោះ៕

website_news/2015111101.txt · Last modified: 2017/03/20 12:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki