website_news:2015111104

ប៉ូលិសអាល្លឺម៉ង់ចាប់ផ្តើមបង្រ្កាបពួករត់ពន្ធមនុស្ស

(http://www.akp.gov.kh ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៥ )

កាលពីថ្ងៃពុធ ប៉ូលិសសហព័ន្ធអាល្លឺម៉ង់ បានចាប់ផ្តើមធ្វើការវាយឆ្មក់ទ្រង់ទ្រាយធំមួយប្រឆាំងក្រុមរត់ពន្ធមនុស្ស ដែលមានការរៀបចំជាអន្តរ ជាតិ ដែលគេសង្ស័យ ។តាមសេចក្តីរាយការណ៍ធ្វើឡើងដោយកាសែតអាល្លឺម៉ង់ Sueddeutsche Zeitung ឱ្យដឹងថា សកម្មភាពនេះបានចាប់ផ្តើមកាលពីព្រឹកថ្ងៃពុធ នឹងបានផ្តោតទៅលើ អាផាតមេន សរុប ទាំងអស់ ២៤នៅក្នុងរដ្ឋអាល្លឺម៉ង់ជាច្រើន ។គេបានដកស្រង់សំដីអ្នកនាំពាក្យប៉ូលិសមួយរូបដែល និយាយថា ភ្នាក់ងារប៉ូលិស ប្រមាណ ៥០០នាក់បានចូលរួមនៅក្នុងការវាយឆ្មក់នេះ ដែលរួមមានទាំង អង្គភាព កងកម្លាំងពិសេសផង ។

នៅពីក្រោយការវាយឆ្មក់ដ៏ធំនេះ គេរាយការណ៍ថា គឺការ ស៊ីបអង្កេត មួយធ្វើឡើង ដោយពួករដ្ឋអាជ្ញានៅក្នុងរដ្ឋLower Saxony នៅក្នុងការកាត់ទោសឧក្រិដ្ឋកម្មរត់ ពន្ធដែល មានការរៀបចំ នេះ។ពួកអាជ្ញាធរអាល្លឺម៉ង់សន្មតថា ជនភៀសខ្លួនជា ច្រើនត្រូវបាននាំមកកាន់ប្រទេស អា ល្លឺម៉ង់ដោយក្រុមឧក្រិដ្ឋជន ។ សេវាចារកម្មបរទេសរបស់អាល្លឺម៉ង់ ( BND ) កាលពីពេលថ្មីៗ នេះបានព្រមានថា មានបណ្តាញជាអន្តរជាតិមួយនៃពួកឈ្មួញ ( ដែលខុសច្បាប់) ដោយមានចំនួន យ៉ាងច្រើននៃពួកជនភៀសខ្លួនមកពីប្រទេសអាហ្វហ្គានីស្ថាន ៕ (ប្រភពស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )

website_news/2015111104.txt · Last modified: 2017/03/20 12:18 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki