website_news:2015111202

ឆ្នាំ២០១៥នេះកម្ពុជាបានបញ្ជូនពលករទៅធ្វើការនៅកូរ៉េបានជាង៧៥០០នាក់

(http://bayontv.com.kh December 11, 2015 )

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យ ដឹងថានៅក្នុងឆ្នាំ២០១៥គិតមកត្រឹមថ្ងៃទី០៩ធ្នូនេះកម្ពុជាបាន បញ្ជូនពលករទៅបំរើការងារនៅសាធារណរដ្ឋកូរ៉េសរុបចំនួន៧៥៦៩នាក់ ក្នុងនោះស្រី១៨២៣នាក់។ប៉ុន្តែបើគិតចាប់ពីឆ្នាំ២០០៧រហូតមកដល់ បច្ចុប្បន្នមានពលករកម្ពុជាទៅធ្វើការនៅកូរ៉េចំនួន៤៤០៦៧នាក់ក្នុង នោះស្រី៨៣៧៦នាក់។ លោក អ៊ុំ មានរដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបាន មានប្រសាសន៍បែបនេះកាលពីព្រឹកថ្ងៃទី១១ធ្នូនៅក្នុងពិធីសំណេះសំណាល ជាមួយបងប្អូនពលករពលការិនីដែលត្រៀមចេញទៅបំរើការងារនៅសាធារណរដ្ឋ កូរ៉េនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។

លោក ប៊ុនភារិននាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាបាន មានប្រសាសន៍ថាគិតមកដល់ថ្ងៃទី០៥ធ្នូឆ្នាំ២០១៥នេះសិក្ខាកាមចំនួន ៧១០០ហើយដែលបានបញ្ចបើវគ្គបណ្តុះបណ្តាលមុនចេញដំណើរពីវិទ្យាស្ថាន ជាតពហុបច្ចេកទេសកម្ពុជាក្នុងនោះមាននារី១៩១១នាក់ផ្នែកឧស្សាហកម្ម ៣៧២៣នាក់កសិកម្ម២៤៦០នាក់និងសំណង់៩១៧នាក់។ លោកបានបន្តថា ចំពោះសិក្ខាកាមដែលកំពុងបណ្តុះបណ្តាលនាពេលនេះមានចំនួន៤០៨នាក់ ផ្នែកឧស្សាហកម្មទាំងអស់និងពលករដែលត្រូវត្រួតពិនិត្យសុខភាពនិង ត្រៀមចេញដំណើរចំនួន៣០នាក់ទៀតសរុប៤៣៨នាក់។ លោក ប៊ុន ភារិនបានបន្ថែមថានៅក្នុងរយៈពេល១០ថ្ងៃនេះក្រៅពីសិក្សាមុខវិទ្យា ភាសាកូរ៉េវប្បធម៌កូរ៉េនិងច្បាប់ការងារកូរ៉េចាំបាច់មួយចំនួនពួកគេ បានសិក្សាអំពីសុវត្តិភាពការងារការថែទាំសុខភាពនិងអនាម័យនិង ប្រពៃណីទំនៀមទម្លាប់ខ្មែរផងដែរ។

លោកអ៊ុំមានបានមានប្រសាសន៍ថា«ជា ការពិតណាស់ឱកាសទីផ្សារការងារនៅសាធារណរដ្ឋកូរ៉េមិនមែនកើតឡើងដោយ ចៃដន្យនោះទេវាគឺជាផ្លែផ្កាដែលកើតឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលជាមួយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ»។ ការជ្រើសរើសបណ្តុះបណ្តាលនិងបញ្ជូនពលករក្រោមប្រព័ន្ធអនុញ្ញាតិមុខរបរ(EPS)គឺ ធ្វើឡើងដោយតម្លាភាពនិងការទទួលខុសត្រូវខ្ពស់ដែលតម្លាភាពនិងសុ ក្រិតភាពគឺមានចាប់តាំងពីការរៀបចំវិញ្ញាសាប្រលងរហូតដល់ពេលចុះ កិច្ចសន្យាការងារនិងចេញដំណើរទៅសាធារណរដ្ឋកូរ៉េ។ លោក រដ្ឋលេខាធិការបានបន្ថែមឲ្យដឹងទៀតថាបញ្ហាដែលបងប្អូនពលករពលការី របស់យើងនៅពេលទៅកាន់ប្រទេសកូរ៉េគឺមានបញ្ហាអាកាសធាតុអាហារវប្បធម៌ ការប្រប្រើប្រាស់ភាសាកូរ៉េក្នុងការប្រាស្រ័យទំនាក់ទំនងនៅមាន កំរិតនិងប្ដូរការងារមុននឹងបញ្ចប់កិច្ចសន្យាជាដើម។ដូចនេះសូម បងប្អូនព្យាយាមអត់ធ្មត់សម្របខ្លួនបរិភោគឲ្យបានទៀតទាត់ធ្វើអនាម័យ ជាប្រចាំ។សំរាប់បញ្ហាឯកសារនិងបញ្ហាលំបាកផ្សេងៗលោកអ៊ុំមានបាន ផ្តាំផ្ញើរថាសូមបងប្អូនទំនាក់ទំនងទៅកាន់ស្ថានទួតខ្មែរប្រចាំនៅ សាធារណរដ្ឋកូរ៉េដែលមានទីប្រឹក្សាការងារអបស្ថានទួតនៃ ព្រះរាជាណាចក្រកម្ពុជាយើងចំនួនពីររូបរងចាំសម្របសម្រួលនិងប្រឹក្សា យោបល់នៅទីនោះផងដែរ។

បើតាមលោកហេងសួរអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថាបច្ចុប្បន្នមានពលករខ្មែរប្រមាណ ៣០.០០០នាក់កំពុងធ្វើការដោយស្របច្បាប់នៅសាធារណរដ្ឋកូរ៉េហើយជាមធ្យមពួកគាត់ទទួលបានប្រាក់បៀវត្សរ៍ប្រមាណ ១.១០០ ដុល្លារហើយអាចសន្សំប្រាក់ក្នុងមួយខែបាន៥០០ដុល្លារហើយក្នុង មួយឆ្នាំពលករខ្មែរនៅកូរ៉េអាចផ្ញើរប្រាក់មកកម្ពុជាវិញបានជាង១៨០ លានដុល្លារអាម៉េរិក។ លោកហេងសួរបន្តថាគិតចាប់ពីឆ្នាំ២០០៣មកដល់បច្ចុប្បន្នមានពលករចំនួន៤៦.២៦៩នាក់បានចេញទៅធ្វើការនៅកូរ៉េក្នុងនោះ២៨.៧៩៥នាក់ធ្វើផ្នែកឧស្សាហកម្ម,១៤.៩១៨នាក់ធ្វើផ្នែកកសិកម្ម,២.២៨១ នាក់ធ្វើផ្នែកសំណង់និង២៧៥នាក់ធ្វើខាងនេសាទ។សំរាប់នៅឆ្នាំ ២០១៥នេះ គិតត្រឹមដំណាច់ខែវិច្ឆិកានេះមានពលករកម្ពុជា ចំនួន៦៩៩៣នាក់ហើយ ត្រូវបានសាធារណរដ្ឋកូរ៉េ(កូរ៉េខាងត្បូង ទទួលយកទៅបម្រើការងារ ក្នុងនោះមានស្រី១៧៦០នាក់។

ពលករខ្មែរដែលធ្វើការនៅក្រៅប្រទេស មានចំនួន ៧២១.៦១១ នាក់ ក្នុងនោះ ពលករខ្មែរនៅប្រទេសថៃមានចំនួន ៦៤ ម៉ឺននាក់ នៅម៉ាឡេស៊ីមានចំនួន ៤,៥ ម៉ឺននាក់ នៅប្រទេសសិង្ហបុរី ២៩៩នាក់ ជប៉ុនចំនួន ៦០១ នាក់ និងសាធារណរដ្ឋកូរ៉េចំនួន ៣,៥ ម៉ឺននាក់។ ក្នុងនោះ ពលករមិនទាន់ស្របច្បាប់ នៅប្រទេសថៃប្រមាណ ៥០ ម៉ឺននាក់ ។ ដោយឡែកពលករមិនស្របច្បាប់នៅប្រទេស ម៉ាឡស៊ី និងកូរ៉េ មានមួយចំនួនតូចថែមទៀត។លោករដ្ឋមន្ត្រីបានបន្តថាជាមួយគ្នា នោះពលករធ្វើការងារនៅក្រៅប្រទេសមានចំនួនជាង៧២ម៉ឺននាក់អាចរក ចំណូលត្រឡប់ មកវិញប្រមាណជាង១ពាន់លានដុល្លាក្នុងមួយឆ្នាំ ៕

website_news/2015111202.txt · Last modified: 2017/03/20 14:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki