website_news:2015111203

ប៉ូលិសដែលដឹកនាំការស៊ើបអង្កេតអំពីការជួញដូរមនុស្សសុំការជ្រកកោននៅអូស្ត្រាលី

(http://www.rasmeinews.com 11 ធ្នូ 2015 ម៉ោង 08:37:AM) ឧត្តមសេនីយ៍ត្រី ផាវីន ពង់ស៊ីរីន និយាយនៅសន្និសីទកាសែតមួយនៅថៃកាល ពី ឆ្នាំ២០១៤, ឥឡូវលោកនៅប្រទេសអូស្ត្រាលីនិងកំពុងពិចារណាសុំ ការជ្រកកោននៅទីនោះ ប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលីបាន រាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ធ្នូថា ឧត្តមសេនីយ៍ប៉ូលិសដែលបាន ដឹកនាំការស៊ើបអង្កេតលើការជួញដូរ ជនចំណាកស្រុកអ៊ិស្លាមរ៉ូហ៊ីងយ៉ាកំពុង ស្វះស្វែងរកការជ្រកកោននយោបាយ នៅក្នុងប្រទេសអូស្ត្រាលីដោយសំអាង ថាជនមានឥទ្ធិពលនៅក្នុងរដ្ឋាភិបាល យោធានិងប៉ូលិសចង់សម្លាប់លោក។

ឧត្តមសេនីយ៍ត្រី ផាវីន ពង់ស៊ីរីន បានទៅដល់ក្រុងមែលប៊ឹននៅសប្តាហ៍ នេះតាមទិដ្ឋាការទេសចរណ៍ តែលោក បានប្រាប់កម្មវិធីទូរទស្សន៍ ABC និង កាសែត Guardian Australia ថា លោកមានផែនការសុំការជ្រកកោន ។ លោកបានប្រាប់ Guardian Australia ថា”ខ្ញុំបានធ្វើការខាងវិស័យ ជួញដូរមនុស្សដើម្បីជួយមនុស្សដែល មានបញ្ហា ។ ខ្ញុំមិនបានគិតពីផល ប្រយោជន៍ផ្ទាល់ខ្លួនតែឥឡូវគឺរូបខ្ញុំ ដែលមានបញ្ហា ។ ខ្ញុំគិតថាគួរមាន កន្លែងមានសុវត្ថិភាពសម្រាប់ខ្ញុំនៅ កន្លែងណាមួយក៏ដោយនៅលើផែនដី នេះដើម្បីជួយខ្ញុំ”។ ឧ ត្តមសេនីយ៍ ផាវីន បានលា ឈប់ពីប៉ូលិសថៃកាលពីថ្ងៃ៥វិច្ឆិកា ក្រោយពីត្រូវបានផ្ទេរទៅកាន់ មជ្ឈមណ្ឌលប្រតិបត្តិការប៉ូលិសខេត្ត តាមព្រំដែនខាងត្បូងនៅថៃចុងខាង ត្បូងកន្លែងដែលលោកបាននិយាយថា លោកបានសាងសត្រូវជាច្រើនក្នុង ពេលស៊ើបអង្កេតនិងចាប់ខ្លួនបុគ្គលមាន ឥទ្ធិពលដែលពាក់ព័ន្ធនឹងការជួយដូរ មនុស្សមកពីមីយ៉ាន់ម៉ានិងបង់ក្លាដែស។

ជាមួយនឹងកងកម្លាំង របស់លោកបានចេញដីកាចាប់ខ្លួនដល់ទៅ១៥៣និង បានចាប់ឃាត់ខ្លួនមនុស្ស៩១នាក់ លោក បាននិយាយថាការផ្ទេរលោកមកកាន់ ភាគខាងត្បូងនេះនាំឱ្យលោកស្ថិតក្នុង ស្ថានភាពគ្រោះថ្នាក់ ។ លោកផាវីនត្រូវបានតែងតាំង ឱ្យដឹកនាំការស៊ើបអង្កេតនេះបន្ទាប់ពី ផ្នូរខ្មោចជាង៣០ត្រូវបានគេរកឃើញ នៅជំរំជួញដូរមនុស្សដែលគេបោះបង់ ចោលនៅក្នុងខេត្តសុងក្លាកាលពីថ្ងៃ១ ឧសភា។ការរកឃើញនេះបានក្លាយជា រឿងអាស្រូវអន្តរជាតិនៅពេលជំរំកាន់ តែច្រើនឡើងត្រូវបានរកឃើញនៅ សងខាងព្រំដែនថៃនិងម៉ាឡេស៊ី និង នាំដល់ការបង្ក្រាបដែលបង្កឱ្យមាន វិបត្តិជនតាមទូកដោយមនុស្សរាប់ពាន់ នាក់ត្រូវបានឈ្មួញបោះបង់ចោលនៅ ឯសមុទ្រ ។

ការស៊ើបអង្កេតត្រូវបានបញ្ចប់ ក្រោយពីឧត្តមសេនីយ៍ផាវីនប្រគល់ របាយការណ៍ស៊ើបអង្កេតដំបូងរបស់ លោកនៅចុងខែតុលា ។ លោកបាន ត្អូញត្អែរទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអន្តរ ជាតិថា ការស៊ើបអង្កេតត្រូវបិទមុនកាល កំណត់ដោយថាជនសង្ស័យច្រើនទៀត នៅមិនទាន់ត្រូវបានចាប់ខ្លួននៅឡើយ។

កាសែតបានស្រង់សម្តីរបស់លោក ដែល បាននិយាយថា”ជនមានឥទ្ធិពលជាប់ ពាក់ព័ន្ធក្នុងការជួញដូរមនុស្ស ។ មាន ប៉ូលិស និងទាហានអាក្រក់ខ្លះដែលបាន ប្រព្រឹត្តរឿងគម្រក់នេះ ។ សំណាង អាក្រក់ ដែលប៉ូលិសនិងទាហានអាក្រក់ ទាំងនោះជាមនុស្សនៅក្នុងអំណាច ។ តាមរយៈបញ្ជូនខ្ញុំទៅចុងខាងត្បូងថៃ វាមានន័យថាពួកគេចង់សម្លាប់ខ្ញុំ” ៕ ប្រែសម្រួលៈវាសនា

website_news/2015111203.txt · Last modified: 2017/03/20 14:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki