website_news:2015121102

នគរបាលថៃចាប់ខ្លួនភ្នាក់ងារជួញដូរមួយរូប ដោយសំអាងថាបានឆបោកពលករទូកនេសាទ

(http://reuters.com 11.11.15 17:17] ប្រែសំរួលដោយលោក សុខ រស្មី )

កាលពឹថ្ងៃអង្គារទឺ10ខែ វិច្ឆិកា 2015 នគរបាលថៃបានប្រកាស ស្តឹពឺការចាប់ខ្លនបុរសម្នាក់ ដែលពួកគេបាននិយាយថស៖ បានបោកបព្ឆោតមនុស្សជាង 100នាក់ឲ្យទៅធ្វើការលើទូកនេសាទខុសច្បាប់ទទូលបានប្រាក់ឈ្នួលទាបនៅប្រទេសឥណ្ខូនេស៊ឹ ដែលនេះជាផ្នែកមួយនៃនកិច្ចខិតខំរបស់រដ្ឋាភិបាលដើម្បឹបង្ហាញថា៖ ខ្លួនកំពុងតែធ្វើការបង្ក្រាបលើឧស្សាកម្មមួយដែលពោរពេញទៅដោយអំពើជួញដូរមនុស្ស និងការរំលោភបំពានលើកំលាំងពលកម្ម។

លោកវរសេនឹយ៍ឯកនគរបាលឈ្មោះ ផាណុប វរ៉ាតថាណាតឆាគុល បាននិយាយថា៖ ឈ្មោះ ស៊ុរ៉ាត សៀងគ្រឹ បានផ្គត់ផ្គង់កម្មករថៃទៅឲ្យបណ្តាទូកនេសាទខុសច្បាប់អស់ រយៈពេលជាច្រឹនឆ្នាំមកហើយ លោក ផាណុប បានបន្តថា៖ ឈ្មួញកណ្តាលរូបនេះបានរួមចំណែកនៅក្នុងបណ្តាញជួញដូរមនុស្សដែលរដ្ឋាភិបាលថៃបានប្តេជ្ញាបំបែកករណឹ។នៅក្នុងសេចក្តឹប្រកាសព័ត៌មានមួយនគរបាលបាននិយាយថា៖ បណ្តាជនរងគ្រោះដែលបានវិលត្រឡប់មកពឹឥណ្ខូណេស៊ឹវិញបានឆ្លើយថា លោក ស៊ុរ៉ាត គឺជាឈ្មួញកណ្តាល ដោយបាននិយាយថា៖ ស៊ុរ៉ាតបានប្រាប់កម្មករទាំងនោះថា ពួកគេនឹងទទួលបានប្រាក់ឈ្នួលខ្ពស់ និងលក្ខខ័ណ្ឌការងារស្របច្បាប់។

កម្មករទាំងនោះបានពោលថា៖ ថៅកែបានបើកលុយឲ្យមុន តែត្រូវស៊ុរ៉ាតបានយកប្រាក់ទាំងនោះធ្វើជាសោហ៊ុយផ្ទាល់ខ្លួន ឯកម្មករទទួលបានតែមួយចំណែកតូចប៉ុណ្ណោះ ខុសពឺការដែលពួកគេបានរំពឹងទុក។ស៊ុរ៉ាតដែលមានអាយុ 46ឆ្នាំត្រូវបានចាប់ខ្លួនកាលពឹថ្ងៃច័ន្ទ ត្រូវប្រឈមពឺបទចោទប្រកាន់ថាបានជួញដូរមនុស្ស បទសមគំនិត និងជួយរត់ពន្ធជនរងគ្រោះដោយអំពើជួញដូរមនុស្សចូលមកក្នុង និងចេញក្រៅប្រទេស។

លោក ផាណុប បាននិយាយថា៖ ស៊ុរ៉ាតបានច្រានចោលរាល់បទចោទប្រកាន់ទាំងឡាយមកលើរូបគាត់។ នៅថ្ងៃច័ន្ទនេះដែរ នគរបាលថៃបានធ្វើការបង្រ្កាបទៅលើរោងបកបង្គារមួយកន្លែងនៅទិសនីរតីនៃទីក្រុងបាងកក និងបានរកឃើញមានកម្មករមឺយ៉ានម៉ាប្រមាណជា100នាក់។នគរបាលបង្រាបករណឺនេះដោយផ្អែកលើព័ត៌មានរបស់កម្មករម្នាក់ដែលរត់គចខ្លួន និងបានរាយការណ៍ប្រាប់នគរបាលថា មានកម្មករជាច្រើននាក់ដែលធ្វើពលកម្មដោះបំណុលត្រូវបានគេហាមមិនឲ្យចេញពីរោងសិប្បកម្មនោះ។

website_news/2015121102.txt · Last modified: 2017/03/20 12:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki