website_news:2015121104

សហភាពអឺរ៉ុបទទូចឲ្យប្រទេសអាហ្វ្រិកទទួលយកជនចំណាកស្រុកត្រឡប់ទៅវិញ

(http://kampucheathmey.com/kpt 12/11/2015 11:39 am )

នមានលក្ខណៈគ្រប់គ្រាន់ សម្រាប់សុំសិទ្ធិជ្រកកោនស្របពេលដែលប្រទេសស្លូវ៉េនីបានចាប់ ផ្តើមកសាងរបងបន្លាលួសនៅព្រំដែន ដើម្បីទប់ស្កាត់ជនអន្តោប្រវេសន៍ឲ្យនៅឯទន្លេដែលការធ្វើបែបនេះ បានបង្កើនភាពតានតឹងជាមួយប្រទេសក្រូអាត។ សហភាពអឺរ៉ុបបាននិយាយថា ជនជាតិអាហ្វ្រិកភាគច្រើនដែលកំពុងចូលមក ដើម្បីស្វែងរកការងារធ្វើនឹងត្រូវបញ្ជូនត្រឡប់ទៅផ្ទះវិញដោយសារតែ មិនមានឯកសារគ្រប់គ្រាន់។ នៅក្នុងកិច្ចប្រជុំកំពូលអឺរ៉ុបក្នុងប្រទេសម៉ាល់តា ថ្នាក់ដឹកនាំប្រទេសអាហ្វ្រិកនឹងធ្វើការសន្យា ដើម្បីសហការជាមួយនឹងសហភាពអឺរ៉ុបលើការបញ្ជូនត្រឡប់មកវិញ និងការទទួលយកជាពិសេសនៅលើឯកសារធ្វើដំណើរ។

ប្រទេសនីហ្សេរដែលជាផ្លូវឆ្លងកាត់ដ៏ចម្បងរបស់អាហ្វ្រិកចំពោះការ ធ្វើដំណើរទៅកាន់ប្រទេសលីប៊ីដោយសង្ឃឹមថា នឹងឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេទៅកាន់អឺរ៉ុបនោះគឺមាន ការប្រុងប្រយ័ត្នអំពីការទទួលសម្រាប់ប្រជាជនដែលវិលត្រឡប់មកវិញ។ ប្រធានាធិបតីលោក Mahamadou Issoufou បានប្រាប់អ្នកកាសែតក្នុងរដ្ឋធានី Valletta របស់ប្រទេសម៉ាល់តាថា “យើងបើកចំហ ដើម្បីនិយាយអំពីវា។ អ្វីគ្រប់យ៉ាងនឹងអាស្រ័យលើលក្ខខណ្ឌដែលនឹងត្រូវបានដាក់នៅពេលដែល ពួកគេបានមកដល់”។

សហភាពអឺរ៉ុបកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងប្រទេសនីហ្សេរ ដើម្បីទប់ស្កាត់លំហូរជនចំណាកស្រុកដែលឆ្ពោះទៅកាន់ប្រទេសលីប៊ី ហើយទីបំផុតឆ្ពោះទៅកាន់ទ្វីបអឺរ៉ុប។ អឺរ៉ុបក៏កំពុងតែព្យាយាមផងដែរ ដើម្បីឈានដល់កិច្ចកិច្ចព្រមព្រៀងជាមួយប្រទេសម៉ារ៉ុក ទុយណេស៊ី និងអេហ្ស៊ីប។ កិច្ចព្រមព្រៀងមួយត្រូវបានចុះហត្ថលេខាជាមួយប្រទេសអេត្យូពី នៅពេលដែលកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃមួយនេះបានចាប់ផ្តើម។

កិច្ចព្រមព្រៀងនេះបានផ្តល់ឲ្យប្រទេសអេត្យូពីដែលជាមជ្ឈមណ្ឌល ចម្បងសម្រាប់មនុស្សដែលកំពុងព្យាយាម ដើម្បីឈានដល់ទ្វីបអឺរ៉ូបបានទទួលប្រាក់១.៩ពាន់លានដុល្លារពី មូលនិធិមួយ។ ប៉ុន្តែប្រធានសហភាពអាហ្វ្រិកបានសម្ដែងនូវការព្រួយបារម្ភថា ការបញ្ជូនត្រឡប់មកវិញឆាប់រហ័សពេកអាចជះឥទ្ធិពលនៅក្នុងអគារនៃ មជ្ឈមណ្ឌលទទួលស្វាគមន៍ជាកន្លែងដែលមនុស្សត្រូវបានស្នាក់នៅរហូតដល់ ពួកគេអាចនឹងត្រូវបានផ្តល់សិទ្ធិជ្រកកោន ឬត្រូវបានបញ្ជូនទៅស្រុកវិញ។

ប្រធានសហភាពអាហ្វ្រិកលោកស្រី Nkosazana Dlamini Zuma ព្រមានថា “ស្ត្រីនិងកុមារនឹងត្រូវស្ថិតនៅក្នុងគ្រោះថ្នាក់ បើសិនជាបានឃុំខ្លួននៅទីនោះហើយលោកស្រីក៏បានរិះគន់ផងដែរចំពោះ បណ្ដាប្រទេសអឺរ៉ុបមួយចំនួនដែលបានចាត់វិធីសាស្ត្រមិនសមរមចំពោះ ការធ្វើចំណាកស្រុក។ ទន្ទឹមនឹងនោះ ភាពតានតឹងបានកើតឡើងក្នុងប្រទេសស្លូវ៉ានីបន្ទាប់ពីកងទ័ពបាន ចាប់ផ្តើមសង់របងបន្លាលួសនៅតាមដងទន្លេ Sutla ដែលបែងចែកប្រទេសនេះពីប្រទេសក្រូអាត និងជិតទីក្រុង Gibina ។ អាជ្ញាធរក្រូអាតបាននិយាយថា ផ្នែកមួយចំនួននៃរបងនេះគឺស្ថិតនៅក្នុងដែនដីមានជម្លោះហើយប៉ូលិស ក្រូអាតបានតម្រូវឲ្យប្រទេសស្លូវ៉ានីរុះរើផ្នែកមួយនេះរបងនេះ៕

website_news/2015121104.txt · Last modified: 2017/03/20 12:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki