website_news:2015131101

ពលករខ្មែរនៅតែបន្តឆ្លងដែនដោយខុសច្បាប់ចូលទៅប្រទេសថៃតាមច្រករបៀង៩១១

( http://www.arey-news.com 13 November 2015 ម៉ោង 8:54 am)

បន្ទាយមានជ័យ៖ បន្ទាប់ពីរដូវបុណ្យភ្ជុំត្រូវបានផុតទៅឈានមកដល់រដូវកឋិនទានមក ជំនួសពេលនេះកម្លាំងពលករខ្មែរជាច្រើនរយនាក់បានសំរុកបុកចេញទៅ ប្រទេសថៃតាមច្រករបៀងខុសច្បាប់នៅចំណុចប៉ុស្តិ៍ព្រៃគប់និងប៉ុស្តិ៍ ដើមកកោះស្ថិតក្នុងភូមិព្រៃគប់សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ពាក់ព័ន្ធនិងការធើ្វចំណាកស្រុករបស់ពលរដ្ឋខ្មែរចេញចេញទៅប្រទេស ថៃតាមច្រករបៀងខុសច្បាប់របស់នគរបាលការពារព្រំដែនគោកវរសេនាតូច លេខ៩១១ នាថ្ងៃទី១១វិច្ឆិកា២០១៥ម្សិលមិញនេះលោកសូចាន់ណារីមេបញ្ជាការ នគរបាល៩១១មិនអាចសុំធើ្វការអធិប្បាយ ជុំវិញករណីបើកច្រករបៀងខុសច្បាប់ឲ្យពលករចំណាកស្រុកបាននូវឡើយទេ ។

បែបណាក៏លោកឧត្តមសេនីយ៏ទោអាត់ខែម ស្នងការខេត្តបន្ទាយមានជ័យបានផ្តល់ព័ត៌មានតាមសារអេឡិចត្រូនិកថា លោកនឹងបញ្ជាឲ្យនាយប៉ុស្តិ៍ដែលទទួលខុសត្រូវលើដែនសមត្ថកិច្ចរបស់ ខ្លួនបិទច្រករបៀងនោះប្រសិនបើមានករណីពលករឆ្លងដែនចេញទៅប្រទេសថៃ ដោយខុសច្បាប់មែននោះ

។ចំណែកនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិទទួលទិសភូមិភាគ៤និងភូមិភាគ៥បានប្រកាស់ ដាច់ណាត់កាលពីកន្លង មកថា:នគរបាលការពារព្រំដែនទាំងអស់មិនត្រូវ ប្រព្រឹត្តខុសនិងវិន័យ ពោលគឺលោកឧត្តមសេនីយ៏បញ្ជាមិនឲ្យរកស៊ីនាំមនុស្សឆ្លងដែនឬរត់ពន្ធ ទំនិញតាមបន្ទាត់ព្រំដែនជាដើម លោកថាបើមានករណីដូចបានណែនាំខាងលើ នាយនគរបាលរូបនោះត្រូវទទួលខុសត្រូវដោយខ្លួនឯងជាក់ជាមិនខាន ៕

website_news/2015131101.txt · Last modified: 2017/03/20 12:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki