website_news:2015141203

វៀតណាមកំពុងជួបប្រទះបញ្ហាជនចំណាកស្រុកពីភូមិទៅធ្វើការ និងរស់នៅក្នុងក្រុង

(http://www.radioaustralia.net.au/khmer ថ្ងៃ 14 December 2015, 17:10 )

ខណៈពេលដែលសេដ្ឋកិច្ចកំពុងរីកចម្រើន ទីក្រុងនានានៅក្នុងប្រទេសវៀតណាមកំពុងមានបញ្ហាដោយសារជនចំណាក ស្រុកនាំគ្នាសម្រុកទៅរស់នៅទីក្រុងដោយចាកចេញពីជីវិតលំបាកនៅជន បទធ្វើឲ្យមានតែមនុស្សចាស់ៗ និងក្មេងៗរស់នៅតាមភូមិ។ តាំងពីវៀតណាមចប់សង្រ្គាមអស់ច្រើនទសវត្សរ៍មកនេះ ប្រទេសកុម្មុយនីស្ដនេះបានអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំងពីប្រទេស ក្រីក្រ និងភាពអត់ឃ្លាន ដោយបានប្រែក្លាយទៅជាប្រទេសដែលមានពលរដ្ឋរកចំណូលបានមធ្យម និងជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក។

ទោះបីជាមានបញ្ហាជា ច្រើននៅក្នុងវិស័យធនាគារ និងវិស័យសហគ្រាសគ្រប់គ្រងដោយរដ្ឋក្ដី ក៏ផលិតផលសរុបក្នុងស្រុកក្នុងប្រទេសនេះបានរីកលូតលាស់ខ្លាំងជាង អ្វីដែលគេបានរំពឹងទុកនៅឆ្នាំនេះ ហើយបណ្ដាអ្នកវិភាគនិយាយថា វៀតណាមគឺជាប្រទេសតែមួយគត់នៅអាស៊ីអាគ្នេយ៍ដែលកំណើននៃការនាំចេញ រីកលូតលាស់យ៉ាងខ្លាំង។ ទោះបីជាពលរដ្ឋប្រមាណ៧០%នៃពលរដ្ឋ វៀតណាមសរុប៩០លាននាក់កំពុងតែរស់នៅតាមជនបទធ្វើកសិកម្មក៏ពិតមែន ប៉ុន្ដែបណ្ដាមេដឹកនាំគណបក្សកុម្មុយនីស្ដវៀតណាមបាននិយាយថា ខ្លួនមានទស្សនវិស័យចង់ធ្វើឲ្យវៀតណាមជាប្រទេសទំនើប និងជាប្រទេសឧស្សាហកម្មទៅទល់ឆ្នាំ២០៣៥។

មន្ដ្រីវៀតណាមឲ្យដឹង ថា ជារៀងរាល់ឆ្នាំមានជនចំណាកស្រុកពីជនបទប្រមាណ១សែននាក់នាំគ្នា ទៅរស់នៅតាមទីក្រុង ហើយក្រុងពាណិជ្ជកម្មហូជីមិញវិញមានមនុស្សទៅរស់នៅ១សែន៣ម៉ឺននាក់ ដើម្បីស្វែងរកប្រៀខែ និងជីវិតកាន់តែប្រសើរ៕

website_news/2015141203.txt · Last modified: 2017/03/20 14:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki