website_news:2015171101

ពលករខ្មែរស្របច្បាប់ជាង៥០០នាក់ត្រូវអាជ្ញាធរថៃបញ្ជូនមកវិញ ក្រោយតវ៉ាសុំដំឡើងប្រាក់ខែ

( http://kohsantepheapdaily.com.kh ថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ម៉ោង ១០:៥៥ )

ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរស្របច្បាប់ប្រមាណ៥០០នាក់ទៅធ្វើការនៅប្រទេសថៃ ក្រោយធ្វើការតវ៉ាសុំដំឡើងប្រាក់ខែត្រូវបានអាជ្ញាធរថៃបញ្ជូន ត្រឡប់មកវិញកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៦ វិច្ឆិកា២០១៥ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។ តំណាងពលករខ្មែរបានប្រាប់ថា កាលពីថ្ងៃទី១៤ដល់១៥ វិច្ឆិកា ២០១៥ ពលករខ្មែរដែលទៅធ្វើការនៅប្រទេសថៃតាមរយៈក្រុមហ៊ុនCSSG នៅខេត្តឈុនបូរីដែលមានធ្វើការសំណង់ និងរោងចក្រ ហើយទទួលបានប្រាក់ខែមិនសមរម្យ និងធ្វើហួសកម្លាំងពលកម្មទើបនាំគ្នាធ្វើការតវ៉ាសុំឱ្យដំឡើងតំលៃ ពលកម្ម ឬប្រាក់ខែ និងបញ្ចុះតំលៃបន្ទប់-ភ្លើង។

តំណាងពលករបានបញ្ជាក់ថា ក្រោយពេលពលករខ្មែរធ្វើការតវ៉ាហើយ ក្រុមហ៊ុនថៃមិនបានគោរពតាមកិច្ចសន្យា ហើយអាជ្ញាធរថៃក៏ចាប់បញ្ជូនពលករមកវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ ពលករខ្មែរដែលត្រូវអាជ្ញាធរថៃបញ្ជូនមកវិញបានសំណូមពរ ឱ្យប្រមុខរាជរដ្ឋាភិបាលជួយដល់ពលករខ្មែរដែលធ្វើការស្រុកក្រៅឱ្យទទួល បានតំលៃប្រាក់ខែសមរម្យតាមកម្លាំងពលកម្មដែលក្រុមហ៊ុនសន្យាជាមួយ ពលករខ្មែរ៕

website_news/2015171101.txt · Last modified: 2017/03/20 12:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki