website_news:2015171102

ច្រករបៀងគីឡូ១២ នៅតែបើកដៃឱ្យពលរដ្ឋឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់

( http://kohsantepheapdaily.com.kh ថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ម៉ោង ១០:១៩ )

ខេត្តបាត់ដំបង ៖ សេចក្ដីរាយការណ៍ឱ្យដឹងថា កម្លាំងសមត្ថកិច្ចការពារព្រំដែន គឺនៅតែបន្តឱ្យប្រជាពលរដ្ឋខ្មែរឆ្លងដែនដោយខុសច្បាប់ ទៅធ្វើការនៅប្រទេសថៃជាថ្នូរនឹងការសូកប៉ាន់លុយ ដែលបញ្ហានេះប្រឈមនឹងគ្រោះថ្នាក់បំផុត ។ ជាក់ស្តែង នៅព្រឹកថ្ងៃទី១៧ វិច្ឆិកា នេះ គេប្រទះឃើញក្រុមប្រជាពលរដ្ឋរាប់សិបនាក់បានឆ្លងដែនទៅប្រទេសថៃ តាមច្រករបៀងគីឡូ១២ ក្នុងឃុំសន្តិភាព ស្រុកសំពៅលូន ចាប់តាំងពីព្រលឹម ដោយមានការសម្រួលពីមន្ត្រីនគរបាលការពារព្រំដែនប្រចាំប៉ុស្តិ៍ទីនោះ ។

ប្រភពបញ្ជាក់ថា ច្រករបៀងគីឡូ១២នេះ តែងបើកទ្វារឱ្យពលរដ្ឋខ្មែរឆ្លងដែនទៅប្រទេសថៃខុសច្បាប់ស្ទើរ រាល់ថ្ងៃ ដែលភាគច្រើនត្រូវមន្ត្រីការពារព្រំដែនប្រចាំច្រកនេះ បញ្ជូនចេញនៅវេលាទៀបភ្លឺ ដើម្បីបិតបាំងពីភ្នែកមហាជន ។ រីឯវិធានការទប់ស្កាត់គ្មានទេ បើទោះជាក្រសួងមហាផ្ទៃ ធ្លាប់ចេញសេចក្ដីប្រកាសឱ្យកម្លាំងការពារ តាមបន្ទាត់ព្រំដែនទប់ស្កាត់ពលករខ្មែរឆ្លងដែនខុសច្បាប់យ៉ាងណាក្ដី ៕

website_news/2015171102.txt · Last modified: 2017/03/20 12:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki