website_news:2015171103

ពលការិនីខ្មែរពីរនាក់ ដែលជួបការលំបាក ធ្វើការងារតាមផ្ទះនៅម៉ាឡេស៊ី បានមកដល់មាតុភូមិវិញ

(http://www.freshnews.com ១៦ វិច្ឆិកា ២០១៥)

(ភ្នំពេញ)៖ ក្រោយពីមានកិច្ចអន្តរាគមន៍ពីសំណាក់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី ពលការិនីខ្មែររងគ្រោះចំនួន ០២នាក់ ដែលបានទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ហើយជួបការលំបាកក្នុងការងារឲ្យបានវិលត្រឡប់មកកម្ពុជាវិញ នៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។ សេចក្តីប្រកាសក្រសួងការបរទេស ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា នេះបានឲ្យដឹងថា ពលការិនីខ្មែររងគ្រោះទាំង ០២នាក់ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង០៤៖០០នាទី រសៀល តាមជើងយន្តហោះ AK534។

ពលការិនីរងគ្រោះទី១.ឈ្មោះ ហេង ច័ន្ទវាសនា អាយុ៣៩ឆ្នាំ រស់នៅភូមិនាងគង្ហីង ឃុំសំបួរមាស ស្រុកកំពង់ សៀម ខេត្តកំពង់ចាម។ ពលការិនីរូបនេះមានជំងឺសរសៃប្រសាទ ខាងស្ថានទូត បានចេញលិខិតធ្វើដំណើរបណ្ដោះអាសន្ន បង់ថ្លៃពិន័យឲ្យរដ្ឋាភិបាលម៉ាឡេស៊ី និងទិញសំបុត្រយន្តហោះអោយ។ ពលការិនីរងគ្រោះទី២.ឈ្មោះ លឿន ទឿន អាយុ៣១ឆ្នាំ នៅភូមិទួល ឃុំបាធាយ ស្រុកបាធាយ ខេត្ត កំពង់ចាម ។

ពលការិនីរូបនេះ បានទៅប្រទេសម៉ាឡេស៊ីដោយខ្លួនឯង នៅឆ្នាំ ២០១២ ទៅធ្វើការនៅហាងនំប៉ាវ បន្ទាប់មកនៅខែកញ្ញា ឆ្នាំ ២០១៥ បានទៅ ធ្វើការនៅរោងចក្រ៕

website_news/2015171103.txt · Last modified: 2017/03/20 12:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki