website_news:2015181102

ពលរដ្ឋកម្ពុជាយ៉ាងហោចណាស់១៥នាក់ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួននៅក្នុងដីថៃ

(http://www.arey-news.com 18 November 2015 12:59 pm)

បន្ទាយមានជ័យ ៖ ពលករខ្មែរចំនួន១៥នាក់ ត្រូវបានសមត្ថកិច្ចថៃ ឃាត់ខ្លួន ដោយដកហូតបាន ឈើគ្រញូង ជាច្រើនដុំ រួមទាំងកាំភ្លើងវែង-ខ្លី មួយចំនួន ផងដែរខណះដែលទៅស៊ីឈ្មួលទៅកាប់ឈើគ្រញូងនៅឧទ្យានជាតិបាំងស៊ី ដាស្ថិតក្នុងស្រុកប៉ាក់តាណានុខន ខេត្តស្រះកែវប្រទេសថៃ ។

ហេតុការណ៍ឃាត់ខ្លួនជនជាតិខ្មែរនេះបានកើតឡើងកាលពីព្រឹក ថ្ងៃទី១៧ខែវិច្ឆកាឆ្នាំ២០១៥ ។ ពាក់ពន្ធ័និងករណីឃាត់ខ្លួនពលរដ្ឋខ្មែរខាងលើ លោកឧត្តមសេនីយ៏ទោ ពេជ្រវណ្ណា ប្រធានការិយាល័យទំនាក់ទំនងកម្ពុជាថៃប្រចាំនៅក្រុងប៉ោយប៉ែតមិនអាច សុំឲ្យលោកធើ្វការអធិប្បាយបាននៅឡើយទេជុំវិញករណីនេះ ៕

website_news/2015181102.txt · Last modified: 2017/03/20 12:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki