website_news:2015181103

កូរ៉េខាងជើងឆ្លើយតបការចោទប្រកាន់ពាក់ព័ន្ធនឹងរំលោភច្បាប់ពលករធ្វើការនៅបរទេស

(http://vayofm.com 18-11-2015 10:40 am )

អគ្គរដ្ឋទូតក្រសួងការបរទេសកូរ៉េខាងជើងលោក Ri Hung Sik ជាការឆ្លើយតប កូរ៉េខាងជើងបានអះអាងកាលពីថ្ងៃទី១៧វិច្ឆិកាថា ខ្លួនបានបញ្ជូនពលករកូរ៉េខាង ជើងទៅធ្វើការនៅបរទេសគឺស្របច្បាប់និង ក្រោមកិច្ចសន្យាត្រឹមត្រូវ។ នេះបើតាមអគ្គរដ្ឋទូតក្រសួងការបរទេសកូរ៉េខាងជើងលោក Ri Hung Sik ។

កន្លងមកសន្និសីទសារព័ត៌មាននៅទីក្រុងNew York បាននិយាយថា កូរ៉េខាងជើងបានបង្ខំប្រជាជនកូរ៉េខាងជើងឱ្យចូលធ្វើការនៅបរទេស ក្រោមអាណា ព្យាបាលរបស់រដ្ឋាភិបាលកូរ៉េខាងជើងយ៉ាងសាហាវ ដោយលក្ខខណ្ឌរំលោភច្បាប់ការងារ រំលោភកម្លាំងពលកម្មកម្មករទៀតផង។ លើសពីនេះទៅទៀត អ្នកស៊ើបអង្កេតសិទ្ធិមនុស្សអង្គការសហ ប្រជាជាតិលោកMarzuki Darusman ក៏បាននិយាយថា លោកមានក្ដីបារម្ភដែលកូរ៉េខាងជើងបានបង្ខំកម្មករ៥ម៉ឺននាក់ ទៅធ្វើការនៅបរទេស ក្រោមលក្ខខណ្ឌបង្ខំកម្មករទាំងស្រុង។ Marzuki Darusmanក៏បានជំរុញឱ្យបណ្ដាប្រទេសដែលមានកម្មករកូរ៉េខាងជើង បញ្ជូនទៅ គួរតែស៊ើបអង្កេតករណីនេះ។

ពាក់ព័ន្ធនឹងបញ្ហានេះ កូរ៉េខាងជើងលោកRi Hung Sikបានបញ្ជាក់ថាហេតុផលទាំងនេះគឺ ជាការប្រឌិតទាំងស្រុង។ លោកបានបន្ថែមទៀតថា“នេះគឺជាការនិយាយបង្កាច់បង្ខូចសាហាវរបស់ពី សាធារណរដ្ឋរបស់ខ្ញុំ”។ លោកRiបន្ថែមថា ពលករកូរ៉េខាងជើងកំពុងធ្វើការទៅក្នុងប្រទេសរុស្ស៊ី ចិន គុយវ៉ែត និងអង់ហ្គោឡាក្រោមកិច្ចសន្យាតាមផ្លូវច្បាប់។ យ៉ាងណាក៏ដោយ លោកRi Hung Sikបានជំរុញឱ្យសហភាពអឺរ៉ុបនិងជប៉ុនដកសេចក្ដីព្រាងច្បាប់ ពាក់ព័ន្ធនឹងការថ្កោលទោសកូរ៉េខាងជើង ទៅលើការរំលោភ បំពានសិទ្ធិមនុស្ស។

ប៉ុន្តែលោកថា ត្រូវដោះស្រាយនៅចំពោះមុខដើម្បីឆ្លុះបញ្ចាំងពីស្ថានភាពសិទ្ធិមនុស្ស កូរ៉េខាងជើង។ លោកក៏បានបន្ថែមថា ក្រុមប្រឹក្សាសន្តិសុខ មិនមែនជាសេរីរាង្គដើម្បីដោះស្រាយជាមួយបញ្ហាសិទ្ធិមនុស្សនោះទេ។ គួរបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជា ជាតិបានបញ្ជាក់ថាបញ្ហា សិទ្ធិមនុស្ស នឹងត្រូវធ្វើរបៀបវារៈនៅខែធ្នូខាងមុខ ក្រោយពីគណៈកម្មាការស៊ើបអង្កេតអង្គការសហប្រជាជាតិរាយការណ៍ថា កូរ៉េខាងជើងបានរំលោភបំពានសិទ្ធិមនុស្សដូចរបបណាស៊ី។ កូរ៉េខាងជើងគឺស្ថិតនៅក្រោមការដាក់ទណ្ឌកម្មពីអង្គការសហប្រជាជាតិទៅលើ ការធ្វើតេស្តនុយក្លេអ៊ែរនិងការបាញ់បង្ហោះមីស៊ីលផងដែរ៕(ដោយ៖ លាង ធីតា)

website_news/2015181103.txt · Last modified: 2017/03/20 12:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki