website_news:2015201001

បុរសម្នាក់លួចនាំក្មេង ៨ នាក់ចេញពីស្រុកកូនមុំត្រូវបញ្ជូនទៅតុលាការ

( http://postkhmer.com/19/10/2015 )

រតនគិរីៈ បុរសចំណាស់ម្នាក់ត្រូវបាននគរបាលខេត្តរតនគិរីបញ្ជូនទៅតុលាការ កាលពីថ្ងៃសៅរ៍បន្ទាប់ពីត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រខណៈ កំពុងនាំក្មេងប្រុសចំនួន ៨ នាក់ជិះរថយន្តឈ្នួលចេញពីខេត្តរតនគិរីដែលត្រូវបានសមត្ថកិច្ច សង្ស័យថានាំយកក្មេងទាំងនោះទៅជួញដូរកម្លាំងពលកម្ម។ លោក រ៉េន មុត អធិការរងស្រុកកូនមុំបានឲ្យដឹងថាការដែលសមត្ថកិច្ចបានឆែករកឃើញ ក្មេងនៅក្នុងរថយន្តតាក់ស៊ីគឺត្រូវបានធ្វើឡើងក្រោយពីប៉ូលិសបាន ទទួលពាក្យបណ្តឹងរបស់អាណាព្យាបាលក្មេងប្រុសទាំង ៨ នាក់នោះថាពួកគេបានបាត់កូនពីផ្ទះមិនដឹងទៅណាទើបសមត្ថកិច្ច ស្រាវជ្រាវរកឃើញពួកគេដែលកំពុងត្រូវបានបុរសចំណាស់ម្នាក់នាំជិះ រថយន្តតាក់ស៊ីចេញពីខេត្តរតនគិរីទៅវត្តអូរឫស្សី ខេត្តក្រចេះ។

លោកថា៖ «ពេលសួរនាំបុរសចំណាស់នោះថាយកក្មេងនោះទៅបំបួសតែចម្លែកអីឪពុក ម្តាយក្មេងទាំងអស់មិនដឹងហើយខាងវត្តក៏មិនដឹងថាមានក្មេងមក បំបួសជាសង្ឃសោះ»។ បុរសចំណាស់ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះមានឈ្មោះ ថៃ ភឹម អាយុ ៦៣ ឆ្នាំឯអ្នកបើកបរឈ្មោះ ឈាង សុខឡេង អាយុ ៣៨ ឆ្នាំតែត្រូវបានប៉ូលិសដោះលែងវិញជាមួយនឹងរថយន្តដោយសាររកមិន ឃើញមានជាប់ពាក់ព័ន្ធនឹងបទល្មើសដោយគ្រាន់តែជាអ្នកស៊ីឈ្នួលដឹក ជញ្ជូនចំណែកឯក្មេងទាំងអស់ជាអនីតិជនរស់នៅស្រុកកូនមុំខេត្តរតនគិរី។

លោក ឆាយ ធី អ្នកសម្របសម្រួលសមាគមអាដហុកខេត្តរតនគិរីបានឲ្យដឹងថាករណីនេះ ក្រុមគ្រួសារក្មេងមិនដឹងថាកូនរបស់ពួកគេត្រូវគេយកទៅបួសនោះទេ ។ លោកថា៖ «សមត្ថកិច្ចបានឃាត់រថយន្តឃើញក្មេងទាំងអស់នោះបច្ចុប្បន្នក្មេងទាំងអស់នោះមានសុវត្ថិភាពហើយ»។ លោក រ៉េន មុត បានឲ្យដឹងថាសមត្ថកិច្ចបានយកក្មេងទាំងអស់នោះទៅប្រគល់ឲ្យក្រុម គ្រួសាររបស់ពួកគេវិញហើយខណៈបុរសចំណាស់នោះត្រូវបញ្ជូនទៅតុលាការ ។ លោកថា៖ «បុរសចំណាស់នោះមិនសារភាពតែយើងនៅតែសង្ស័យថាមានបំណងយកក្មេងទៅ ជួញដូរកម្លាំងពលកម្មបើយកក្មេងទៅបួសគួរប្រាប់ឪពុកម្តាយ ឬសុំការអនុញ្ញាតជាដើម»៕

website_news/2015201001.txt · Last modified: 2017/03/17 15:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki