website_news:2015201002

ឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ នាពេលថ្មីៗនេះ បានស្នើរឲ្យភាគីបញ្ឈប់ ការចាប់ខ្លួនពលករខ្មែរ ដែលកាន់ប័ណ្ណស្នាក់បណ្តោះអាសន្ន

( http://www.freshnewsasia.com 20 October 2015)

(ភ្នំពេញ)៖ ក្នុងជំនួនពិភាក្សាការងារ ជាមួយលោក Sumet Mahosot អគ្គនាយកនៃអគ្គនាយកដ្ឋានមុខរបរថៃ ឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រ ថៃ នាពេលថ្មីៗនេះ បានស្នើរឲ្យភាគីបញ្ឈប់ការចាប់ខ្លួនពលករខ្មែរ ដែលកាន់ប័ណ្ណស្នាក់បណ្តោះ អាសន្ន។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលអង្គភាព Fresh Newsទទួលបាន នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥នេះ បានឲ្យដឹងថា ក្នុងជំនួបពិភាក្សានោះ ភាគីកម្ពុជាបានស្នើទៅ កាន់ភាគីថៃ សូមឲ្យបញ្ឈប់ការចាប់ខ្លួនពលករខ្មែរ ដែលកាន់ប័ណ្ណស្នាក់នៅបណ្ដោះអាសន្ន (ប័ណ្ណស៊ីជម្ពូ) ដែលទៅធ្វើការជាមួយនិយោជកថ្មី ដោយគ្មានការយល់ព្រមពីនិយោជកចាស់ ដែល ជាអ្នកធានាឲ្យស្នាក់នៅធ្វើការនៅថៃឯកអគ្គរាជទូតកម្ពុជា បានលើកមូលហេតុថា ការដែលពលករ ទៅធ្វើការជាមួយនិយោជកថ្មី ភាគច្រើនមកពីនិយោជកចាស់ ពុំមានលទ្ធភាពផ្តល់ការងារឲ្យពលករធ្វើ ហើយពលករត្រូវការកំរៃដើម្បីទ្រទ្រង់ ជីវភាពរស់នៅ។

លោក Sumet Mahosot បានឯកភាពស្នើទៅសមត្ថកិច្ចប៉ូលីសថៃឲ្យឈប់ចាប់ខ្លួនពលករខែ្មរក្នុង ករណីបែបនេះ។ ចំពោះករណីពលករ ១១៧នាក់ ដែលក្រុមហ៊ុន Elite Manpower co.,Ltd. បញ្ជូន មកថៃតាមក្របខ័ណ្ឌ MOU ហើយបានរង់ចាំរយៈពេលជាងពីរសប្តាហ៍ ដោយសារក្រុមហ៊ុន Sun Fuji (Thailand) co.Ltd. ជាក្រុមហ៊ុនដៃគូ គ្មានលទ្ធភាពផ្ដល់ការងារធ្វើតាមកិច្ចសន្យា ឯកអគ្គរាជទូតខ្មែរបាន ស្នើក្រុមហ៊ុនថៃត្រូវទទួលរ៉ាប់រងផ្ដល់ម្ហូបអាហារ និងទីកន្លែងស្នាក់នៅដល់ពលករខ្មែរក្នុងកំឡុងពេល រង់ចាំការងារ សំរាប់ករណីនេះ និងករណីដូចគ្នានៅអនាគត។ លោក Sumet Mahosot បានឯកភាព ជួយសំរួលសំណូមពរនេះ។ ស្នើភាគីថៃ ផ្ដល់ប័ណ្ណការងារ (Work Permit) និងទិដ្ឋាការស្នាក់នៅដល់ ពលករខ្មែរ ចំនួន ៩១.៨៥៤ នាក់ ដែលមានលិខិតឆ្លងដែនរួចហើយ។ ភាគីទាំងពីរ ក៏បានពិភាក្សាគ្នា ផងដែរ ពីកិច្ចសហការរវាងក្រុមការងារអន្តរក្រសួងកម្ពុជា និងមន្ទីរការងារខេត្តថៃ ដើម្បីជំរុញការចែក លិខិតឆ្លងដែន ដល់ពលករខ្មែរអោយបានឆាប់រហ័ស៕

website_news/2015201002.txt · Last modified: 2017/03/17 15:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki