website_news:2015201101

ពលករខ្មែរម្នាក់ស្លាប់នៅខេត្តឈុនបុរី ដោយសារប្រតិកម្មថ្នាំលេប

(http://bayontv.com.kh November 20, 2015)

បាត់ដំបង៖ ភាគីថៃបានបញ្ជូនសពពលករខ្មែរម្នាក់មកឲ្យក្រុមគ្រួសារ នៅកម្ពុជាទាំងយប់ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត បន្ទាប់ពីជនរងគ្រោះរូបនេះបនាចូលទៅធ្វើការនៅ ខេត្ត ឈុនបូរី ប្រទេសថៃ ហើយបានប្រតិកម្មថ្នាំលេប ព្រមទាំងបានស្លាប់បន្ទាប់ពីបានបញ្ជូនដល់មន្ទីរពេទ្យមួយកន្លែង ក្នុងខេត្តឈុនបុរី ហើយក៏មិនទាន់មានអំណះអំណាងណាមួយដែលបញ្ជាក់ថា ជនរងគ្រោះបានលេបថ្នាំអ្វីនោះដែរ នៅពេលដែលគេចេញពីធ្វើការហើយមានសភាពមិនសូវស្រួលខ្លួនរួចមក ។

ការដឹកបញ្ជូនសពមកកម្ពុជា តាមច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែតនេះ បានធ្វើឡើងកាលពីព្រលប់ ថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ.២០១៥នេះ ដើម្បីប្រគល់អោយក្រុមគ្រួសារ ដឹកតាមរថយន្តបន្ត យកទៅធ្វើបុណ្យតាមប្រពៃណីនៅឯលំនៅដ្ឋានដោយសពជនរងគ្រោះមាន ឈ្មោះ រ៉េត រ៉ង ភេទប្រុស អាយុ៥៦ឆ្នាំ ជាកម្មករសំណង់ រស់នៅភូមិស្វាយជាតិ ឃុំរាំងសី ស្រុកសង្កែ ខេត្តបាត់ដំបង ហើយបានស្លាប់ កាលពីវេលាម៉ោង ៥ទៀបភ្លឺ ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងខេត្តឈុនបុរី ប្រទេសថៃ ខណៈដែលជនរងគ្រោះត្រឡប់មកពីធ្វើការ ដោយសារអស់កំលាំងផង ហើយដូចជាមិនសូវស្រួលខ្លួនផង ក៏បានបានលេបថ្នាំ ស្រាប់តែប្រតិកម្ម ហើយត្រូវគេបញ្ជូនទៅ មន្ទីរពេទ្យ រួចបានស្លាប់នៅទីនោះតែម្តង។

website_news/2015201101.txt · Last modified: 2017/03/20 12:57 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki