website_news:2015211004

ពួករ៉ូហ៊ីងយ៉ារាប់ពាន់នាក់នឹងភៀសខ្លួនតាមទូកនៅក្នុងគ្រោះមហន្តរាយថ្មី

(http://kampucheathmey.com 21-10-2015 13:31 )

អង្គការលើកលែងទោសអន្តរជាតិបានព្រមានថា អ្នកជួញដូរមនុស្សនឹងបន្តការធ្វើពាណិជ្ជកម្មយ៉ាងសាហាវឃោរឃៅរបស់គេឡើងវិញនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ បើទោះបីជាមានការបង្ក្រាបក្នុងតំបន់ក៏ដោយ។ ជនមូស្លីមរ៉ូហ៊ីងយ៉ាមីយ៉ាន់ម៉ាដែលរងការធ្វើទុក្ខបុកម្នេញ និងជនអន្តោប្រវេសន៍សេដ្ឋកិច្ចបង់ក្លាដែសរាប់ម៉ឺននាក់បានភៀសខ្លួន ឆ្លងកាត់សមុទ្រ Andaman នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដែលជាធម្មតាឆ្ពោះទៅកាន់ ប្រទេសម៉ាឡេស៊ីនោះគឺជាផ្នែកមួយនៃការធ្វើពាណិជ្ជកម្ម រកកម្រៃដែលគ្រប់គ្រងដោយក្រុមរត់ពន្ធ។ និន្នាការការឆ្លងកាត់បានបញ្ឈប់ដោយសារតែគ្រោះថ្នាក់មូសុងរដូវក្ដៅ ហើយចាប់ផ្ដើមឡើងវិញនៅក្នុងខែតុលា ខណៈពេលដែលពាណិជ្ជកម្មការរត់ពន្ធមនុស្សធ្វើឲ្យមានភាពច្របូកច្របល់ កាលពីដើមឆ្នាំនេះដោយសារតែការបង្ក្រាបលើក្រុមអន្ធពាលនៅប្រទេសថៃ។

ប៉ុន្តែអង្គការលើកលែងទោសបាននិយាយថា ការបង្ក្រាប និងការសន្យាដោយរដ្ឋាភិបាលក្នុងតំបន់ក្នុងការដោះស្រាយវិបត្តិនេះ បានធ្វើតិចតួចប៉ុណ្ណោះក្នុងការប្រឆាំងបណ្ដាញឧក្រិដ្ឋជន ឬការបញ្ចុះបញ្ចូលមនុស្សប្រឆាំងនឹងការឆ្លងកាត់។អ្នកស្រាវជ្រាវជនភៀសខ្លួននៅឯអង្គការលើកលែងទោស អន្តរជាតិលោកស្រី Anna Shea បាននិយាយប្រាប់ AFPថា “មានគ្រោះមហន្តរាយមួយផ្សេងទៀត ដែលកំពុងលេចឡើងនៅលើសមុទ្រ Andaman លុះត្រាតែរដ្ឋាភិបាលបានធ្វើសកម្មភាពជាបន្ទាន់”។ លោកស្រីបានបន្ថែមថា “មនុស្សរាប់ពាន់នាក់នឹងធ្វើដំណើរតាមទូកនៅក្នុងរយៈពេលប៉ុន្មាន ខែខាងមុខនេះ ប៉ុន្តែរហូតមកដល់ពេលនេះយន្តការការពារថ្នាក់តំបន់និងប្រតិបត្តិ ការរុករក និងជួយសង្គ្រោះបានឃ្លាតឆ្ងាយពីអ្វីដែលជាការចាំបាច់”។ ក្រុមសិទ្ធិមនុស្សបានចោទប្រកាន់ជាយូរមកហើយដល់ប្រទេសក្នុងតំបន់ អាស៊ីភាគអាគ្នេយ៍ដែលបានបិទភ្នែកចំពោះករណីជួញដូរនិងរត់ពន្ធមនុស្សក្នុងតំបន់។

ហេតុការណ៍មួយត្រូវបានលាតត្រដាងនៅខែឧសភានៅពេលដែលអ្នករត់ពន្ធ មនុស្សបានបោះបង់ចោលជនចំណាកស្រុករាប់ពាន់នាក់នៅក្នុងសមុទ្រ ឬនៅក្នុងជំរុំព្រៃបន្ទាប់ពីមានការបង្ក្រាបយឺតយ៉ាវរបស់ថៃដែលនៅ ទីបំផុតវិបត្តិនេះបានបង្ខំឲ្យអាស៊ីអាគ្នេយ៍ទាំងមូលធ្វើការឆ្លើយតប។ របាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិដែលផ្អែកលើបទសម្ភាសន៍ ជាមួយនឹងមនុស្សរាប់សិបនាក់ដែលនៅរស់រានមានជីវិតបានរៀបរាប់ថា វាហាក់បីដូចជាឋាននរកហើយបានព្រមានថា មនុស្សរាប់រយនាក់អាចបានស្លាប់បាត់បង់ជីវិតដោយសារតែផលវិបាកនៃ ការបង្ក្រាបរបស់ប្រទេសថៃ។ ជនជាតិរ៉ូហ៊ីងយ៉ាបានភៀសខ្លួនចេញពីភាគខាងលិចរដ្ឋរ៉ាឃីនរបស់មី យ៉ាន់ម៉ាជាយូរមកហើយដែលជាកន្លែងដែលពួកគេត្រូវបានគេ ធ្វើទុក្ខបុកម្នេញដោយពួកអ្នកកាន់ព្រះពុទ្ធសាសនា។ រដ្ឋាភិបាលមីយ៉ាន់ម៉ាបានបញ្ជាក់ថា ក្រុមនេះមិនត្រូវបានគេធ្វើទុក្ខបុកម្នេញនោះទេ។ ប៉ុន្តែអង្គការលើកលែងទោសអន្តរជាតិបានឲ្យដឹងថា ជនជាតិរ៉ូហ៊ីងយ៉ាដែលត្រូវបានគេសម្ភាសន៍គឺបានភៀសខ្លួនចេញពី ការវាយប្រហារ ការសម្លាប់ និងការចាប់ខ្លួននៅក្នុងរដ្ឋរ៉ាឃីន៕

website_news/2015211004.txt · Last modified: 2017/03/17 15:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki