website_news:2015211201

សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យភាគីថៃ យកចិត្តទុកដាក់ថែទាំពលករកម្ពុជា ដែលកំពុងធ្វើការ នៅប្រទេសថៃៈ

(http://www.freshnewsasia.com12-19-01-11)

(បាងកក)៖ នៅព្រឹកថ្ងៃសៅរ៍នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកឡើងថា ទស្សនកិច្ចផ្លូវការនៅប្រទេសថៃ កាលពីម្សិលមិញ ត្រូវបានបញ្ចប់ជាមួយលទ្ធផលប្រកបដោយផែ្លផ្កា ហើយនៅថ្ងៃនេះគណៈរដ្ឋមន្ត្រីនៃប្រទេសទាំងពីរ និងប្រជុំជាលើកទី២ បន្ទាប់ពីការប្រជុំនៅ ឆ្នាំ២០០៣។ ដោយក្នុងនោះមាន ឯកសារមួយចំនួន នឹងត្រូវចុះហត្ថលេខាដែលសុទ្ធសឹងតែជាផលប្រយោជន៏ នៃប្រជាជនទាំងសងខាង កម្ពុជា និងថៃ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនៅលើ Facebook ផ្លូវការរបស់សម្តេចថា៖ «ទាំងទស្សនកិច្ច ទាំងការប្រជុំគណៈរដ្ឋមន្ត្រី នៃប្រទេសទាំងពីរធ្វើឡើងចំពេលខួបអនុស្សាវរីយ៍លើក៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាង ប្រទេសទាំងពីរកម្ពុជា ថៃ។ រាល់ការសន្ទនា ខ្ញុំមិនភ្លេចលើកឡើង អំពីពលករកម្ពុជា ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ ដែលបានស្នើឲ្យភាគីថៃ យកចិត្តទុកដាក់ជួយ ថែទាំ និងខិតខំរួមគ្នាដើម្បីលប់បំបាត់ពួកជួញដូរមនុស្ស និងកេងប្រវញ្ច័កម្លាំងពលកម្ម»។

ក្រៅពីនោះសម្តេចតេជោ សូមការយោគយល់អាធ្យាស្រ័យពីសំណាក់បងប្អូនពលករ និងនិស្សិតកម្ពុជាដែលកំពុងសិក្សា និងធ្វើការក្នុងប្រទេសថៃ ដែលសម្តេចពុំមានលទ្ធភាពរៀបចំការជួបសណេះសំណាលបាន អាស្រ័យដោយពុំមានពេលវេលាគ្រប់គ្រាន់។ សម្តេចតេជោ សូមផ្តាំផ្ញើសាកសួរសុខទុក្ខ និងសូមជូនពរបងប្អូន ទាំងអស់ជួបតែសេចក្តីសុខ៕

សម្តេចតេជោ បានសរសេរនៅលើ Facebook យ៉ាងដូច្នេះថា៖ «សូមបងប្អូនពលករនិងនិស្សិតកម្ពុជាដែលកំពុងសិក្សានិងធ្វើការក្នុងប្រទេសថៃ មេត្តាយោគយល់អាធ្យាស្រ័យដែលខ្ញុំ ពុំមានលទ្ធភាពរៀបចំការជួបសណេះសំណាលបាន អាស្រ័យដោយពុំមាន ពេលវេលាគ្រប់គ្រាន់។ ខ្ញុំសូមផ្តាំផ្ញើសាកសួរសុខទុក្ខនិងសូមជូនពរបងប្អូន ទាំងអស់ជួបតែសេចក្តីសុខ»៕

website_news/2015211201.txt · Last modified: 2017/03/20 14:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki