website_news:2015221002

មុននេះបន្តិច សមត្ថកិច្ចប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ឋជំរិតទារលុយពីពលករ

(http://kohsantepheapdaily.com.kh ថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០១៥ ម៉ោង ១០:៤៥ )

ខេត្តបន្តាយមានជ័យ ៖ ជនសង្ស័យម្នាក់បានត្រូវសមត្ថកិច្ចក្រុងប៉ោយប៉ែតឃាត់ខ្លួនពីបទពាក់ព័ន្ឋនឹង ការចាប់ជំរិតទារលុយពីពលករខ្មែរធ្វើការនៅក្នុងប្រទេសថៃ ។ ហេតុការណ៍ឃាត់ខ្លួននេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅ ម៉ោង៩និង៣៥នាទីព្រឹកថ្ងៃទី២២ តុលា ២០១៥ នៅកន្លែងលក់សំបុត្ររថយន្តក្បែរស្ថានីយ៍ប្រេងតូតាល់ ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់-ក្រុងប៉ោយប៉ែត ។

សេចក្តីរាយការណ៍ជំហានដំបូងពីអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព បានបញ្ជាក់ទៀតថា ជនសង្ស័យជាអ្នករត់ម៉ូតូឌុបឈ្មោះ ងាន ប៊ុនថាន អាយុ៣២ឆ្នាំ រស់នៅភូមិក្បាលស្ពាន សង្កាត់-ក្រុងប៉ោយប៉ែត ។ ប្រភពបន្តថា ជនរងគ្រោះជាពលករខ្មែរពីរនាក់ ម្នាក់ឈ្មោះតុប ភេទប្រុស អាយុ១៩ឆ្នាំ និងម្នាក់ទៀតឈ្មោះ ហ៊ីម សុធា ភេទស្រី អាយុ៣៣ឆ្នាំ ទំាងពីរនាក់រស់នៅក្នុងភូមិ-ឃុំបឹងក្រួស ស្រុកកំចាយមា ខេត្តព្រៃវែង ។

website_news/2015221002.txt · Last modified: 2017/03/17 15:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki