website_news:2015221202

ពលរដ្ឋកម្ពុជា២១៣នាក់ បានស្លាប់ដោយហេតុការណ៍ផ្សេងៗនៅប្រទេសថៃ

(http://kampucheathmey.com/kpt 22/12/2015 1:39 pm)

បន្ទាយមានជ័យ ៖ នៅឆ្នាំ២០១៥ អត្រាពលរដ្ឋចំណាកស្រុកស្របច្បាប់ និងមិនស្របច្បាប់ធ្វើការនៅប្រទេសបានស្លាប់ដោយមូលហេតុផ្សេងៗ បញ្ជូនសពមកកម្ពុជាវិញតាមច្រកអន្តរជាតិប៉ោយប៉ែតមានចំនួនដល់ទៅ ២១៣ ដែលចំនួននេះមានការកើនឡើងជាងឆ្នាំ២០១៥ ដល់ទៅ៨៤នាក់។ បើយោងតាមរបាយការណ៍របស់គណៈកម្មការច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលលើកឡើងដោយលោក អាន វណ្ណះ កាលពីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ ថាបើគិតចាប់ពីថ្ងៃទី១ ខែមករាដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ ក្នុងរយៈពេល១១ខែ ពលករកម្ពុជាចេញទៅធ្វើការនៅបរទេសតាមច្រកប៉ោយប៉ែតតាមរយៈក្រុមហ៊ុន ដែលមានទាំងអស់៣០ក្រុមហ៊ុនមានចំនួន៣៥.០៧៩នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៤ មានការកើនឡើងចំនួន២.១៧៣នាក់ ស្មើ៦,៦០ភាគរយ។

ជាមួយគ្នានោះ ពលរដ្ឋខ្មែរដែលឆ្លងដែនខុសច្បាប់ដែលអាជ្ញាធរថៃចាប់បញ្ជូនមកវិញ មានចំនួន៦១.១០៧នាក់ មានស្ត្រី១៩.៩៧៨នាក់ កុមារចំនួន៤.៧៧១នាក់ ចំនួននេះថយជាងឆ្នាំ២០១៤ចំនួន១៦៥.០៦៧នាក់ ស្មើ៧២,៩៨%។ ថ្វីបើចំនួនពលខ្មែរដែលថៃចាប់បញ្ជូនមានការថយចុះពិតមែន តែចំនួនពលរដ្ឋខ្មែរចំណាកស្រុកទាំងស្របច្បាប់ និងមិនស្របច្បាប់ ហើយស្លាប់ចំនួន២១៣នាក់ ស្រី៥១នាក់ ដោយហេតុការណ៍ផ្សេងមានការកើនឡើង៨៤នាក់ ស្មើនឹង៦៥,១២%៕

website_news/2015221202.txt · Last modified: 2017/03/20 14:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki