website_news:2015231102

ថៃបញ្ជូនសពពលករខ្មែរក្រោយស្លាប់ដោយខ្សែភ្លើងឆក់មកឲ្យញាតិ

(http://kohsantepheapdaily.com.kh ថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ម៉ោង ១០:៤២ )

ខេត្តបន្ទាយមានជ័យ ៖ សពពលករខ្មែរម្នាក់ត្រូវបានភាគីថៃបញ្ជូនមកឲ្យសាច់ញាតិតាមច្រក ទ្វារអន្តរជាតិប៉ោយប៉ែត កាលពីវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី២៣ វិច្ឆិកា ២០១៥ ក្រោយស្លាប់ដោយចរន្តអគ្គិសនីឆក់លើទូកនេសាទនៅខេត្តប៉ាត់តានី។ ជនរងគ្រោះឈ្មោះត្រុន តាឬពូថេក ភេទប្រុស អាយុ24ឆ្នាំ មានទីលំនៅភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។

តាមសាច់ញាតិសពប្រាប់ថា ជនរងគ្រោះជាកម្មករលើទូកនេសាទនៅខេត្តប៉ាតតានីប្រទេសថៃ ហើយបានជួបគ្រោះអកុសលចរន្តអគ្គិសនីឆក់ដួលបោកក្បាលនឹងគែមទូក ស្លាប់កាលពីរសៀលថ្ងៃទី២១ ខែឆ្នាំដដែល។ សពខាងលើហាក់មានអាថ៌កំបាំង ព្រោះថាក្នុងឯកសារបញ្ជូនសពឈ្មោះត្រុន តា អាយុ24ឆ្នាំ តែសាច់ញាតិប្រាប់ថា ឈ្មោះពូថេក អាយុជាង30ឆ្នាំ ហើយការបញ្ជូនពីថៃ និងបន្តទៅស្រុកក៌ខុសពីសពដ៏ទៃ។

សពខាងលើបញ្ជូនពីថៃតាមរថយន្តធម្មតា ហើយការបញ្ជូនទៅស្រុកកំណើតត្រូវគេដឹកតាមរថយន្តប្រភេទ12កៅអី ទាំងប្រញាប់ប្រញាល់ ហើយពេលអ្នកយកព័ត៌មានសាកសួរលម្អិតពីការគ្រោះថ្នាក់អ្វីពិតប្រាកដ បែរជាក្រុមអ្នកចាំទទួលសពរុញដាក់គ្នាឲ្យសួរអ្នកនេះ ម្តងឲ្យសួរអ្នកនោះ៕

website_news/2015231102.txt · Last modified: 2017/03/20 13:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki