website_news:2015231202

IOM ៖ ចំនួនជនទេសន្តរប្រវេសន៍មកដល់ទ្វីបអឺរ៉ុបក្នុងឆ្នាំ២០១៥កើនដល់មួយលាននាក់

(http://khmer.voanews.com 23 ធ្នូ 2015 )

អង្គការទេសន្តរប្រវេសន៍អន្តរជាតិបាននិយាយថា ចំនួនជនចំណាកស្រុកនិងជនភៀសខ្លួនចូលក្នុងទ្វីបអឺរ៉ុបក្នុង ឆ្នាំ២០១៥បានកើនឡើងលើសពីមួយលាននាក់ហើយ ដែលជាលំហូរជនភៀសខ្លួនច្រើនបំផុតចាប់តាំងពីការបញ្ចប់សង្គ្រាម លោកលើកទីពីរមក។អង្គការដែលមានមូលដ្ឋាននៅក្នុងក្រុងហ្ស៊ឺណែវ (Geneve) បានចេញផ្សាយតួលេខកាលពីថ្ងៃអង្គារថា ក្រុមជនចំណាកស្រុក១.០០៥.៥០៤ នាក់មកពីទ្វីបអាហ្វ្រិក និងភូមិភាគមជ្ឈិមបូព៌ាបានឆ្លងកាត់ចូលទៅក្នុងទ្វីបអឺរ៉ុបតាម ផ្លូវគោកនិងផ្លូវសមុទ្រដោយមានចំនួនបួនដងលើសពីចំនួនកាលពី ឆ្នាំ២០១៤។

លោក Joel Millman អ្នកនាំពាក្យនៃអង្គការទេសន្តរប្រវេសន៍អន្តរជាតិបាននិយាយប្រាប់ VOA ថា មានកត្តាមួយចំនួនដែលនាំឱ្យមានលំហូរជនភៀសខ្លួនច្រើនបែបនេះ ដែលគេមិនបានគិតទុកជាមុន ក៏ប៉ុន្តែកត្តាធំបំផុតគឺការប្រែប្រួលខាងប្រជាសាស្ត្រនៅក្នុង ភូមិភាគមជ្ឈិមបូព៌ា។ ក្រុមជនភៀសខ្លួនមកពីប្រទេសស៊ីរីដែលហែកហួរដោយសារសង្គ្រាមស៊ីវិល ប្រាំឆ្នាំមកហើយ ដែលបានធ្វើឲ្យមនុស្សជាង២សែននាក់ស្លាប់និងធ្វើឱ្យមនុស្សរាប់ លាននាក់ទៀតខ្ចាត់ព្រាត់ពីផ្ទះសំបែងមានចំនួនពាក់ណ្តាលនៃចំនួន ជនចំណាកស្រុកនិងជនភៀសខ្លួនទាំងអស់ ហើយបន្ទាប់មកមានជនភៀសខ្លួនមកពីប្រទេសអាហ្វហ្គានីស្ថាន និងប្រទេសអ៊ីរ៉ាក់ ដែលជាប្រទេសហែកហួរដោយសារសង្គ្រាមដែរនោះ៕

website_news/2015231202.txt · Last modified: 2017/03/20 14:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki