website_news:2015251201

នគរបាល ខេត្តបាត់ដំបង បង្ក្រាបទីតាំងលួចបម្រើផ្លូវភេទជ្រកក្រោមស្លាកម៉ាស្សា ឃាត់ខ្លួនម្ចាស់ទីតាំង៣នាក់ និងរំដោះបានស្ត្រីរងគ្រោះជនជាតិវៀតណាម និងខ្មែរ១៣នាក់

(http://beta.nokorwatnews.com 24/12/2015)

ខេត្តបាត់ដំបង៖ នគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្ត សហការនិងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ក្រសួងមហាផ្ទៃបានចុះទៅបង្ក្រាបទីតាំងលួចបំរើផ្លូវភេទខុសច្បាប់មួយ កន្លែងជ្រកក្រោមទីតាំងបើកហាងម៉ាស្សាកម្លាំងសមត្ថកិច្ចចាប់ ឃាត់ខ្លួនម្ចាស់ទីតាំងប្រុសស្រីចំនួន៣នាក់ និងសមត្ថកិច្ចរំដោះបានស្ត្រីរងគ្រោះចំនួន១៣នាក់ក្នុងនោះនៅអតិ ជន៦នាក់។

ក្នុងចំណោមស្ត្រីរងគ្រោះទាំង១៣នាក់មានជនជាតិវៀតណាម៩នាក់ និងខ្មែរ៤នាក់។សមត្ថកិច្ចបង្ក្រាបធ្វើ ឡើងកាលពីរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។ នៅថ្ងៃដដែលជនសង្ស័យទាំង៣នាក់និងស្ត្រីរងគ្រោះទាំង១៣នាក់ ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីយកមកសួរនាំ ។ កម្លាំងនគរបាលបង្ក្រាបទីតាំងបើកហាងមានស្ត្រីម៉ាស្សាលួចបំរើ ផ្លូវភេទខាងលើអនុវត្តក្រោមបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង។

លោកវរសេនីយ៍ទោ ប៊ុន វណ្ណារ៉ា នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្ត ប្រាប់ឱ្យដឹងថា ជនសង្ស័យទាំងប្រុសស្រី៣នាក់ដែលជាម្ចាស់ទីតាំងត្រូវសមត្ថកិច្ច ឃាត់ខ្លួនមានឈ្មោះ១,អ៊ិន គង់ ភេទប្រុស អាយុ២៦ឆ្នាំ ២,អ៊ិន សុភាព ភេទស្រី អាយុ៣៦ឆ្នាំ អ្នកទាំង២នាក់បច្ចុប្បន្នរស់នៅអូរគគីរ ឃុំអូរដា ស្រុកកំរៀង និង៣, សេង ឡឹក ភេទប្រុសអាយុ៤៣ឆ្នាំ បច្ចុប្បន្នរស់នៅភូមិដូង ឃុំបឹងរាំងស្រុកកំរៀង ជនសង្ស័យទាំង៣នាក់ជាមេការចាត់ចែងនៅក្នុងហាងនោះតែម្តង ដោយរងការចោទប្រកាន់ជួញដូរផ្លូវភេទ។ចំណែកម្ចាស់ហាងឈ្មោះ អ៊ិន ឌីណា ភេទស្រី អាយុ៤៩ឆ្នាំ បានរត់គេចខ្លួនបាត់នៅពេលសមត្ថកិច្ចចុះទៅបង្ក្រាប។

លោកនាយការិយាល័យបានប្រាប់ឱ្យដឹងទៀតថា កម្លាំងសមត្ថកិច្ចចុះទៅបង្ក្រាបទីតាំងបើកបំរើផ្លូវភេទជ្រកក្រោម ហាងម៉ាស្សាក្រោយកម្លាំងសមត្ថកិច្ចបានទទួលព័ត៌មានថាទីតាំងខាងលើ បើកហាងម៉ាស្សាក៏ប៉ុន្តែលួចបំរើផ្លូវភេទខុសច្បាប់។ស្ត្រីរងគ្រោះ មានចាប់ពីអាយុ១៣ឆ្នាំដល់អាយុ៣១ឆ្នាំ ។ ទន្ទឹមនោះបើតាមការរៀបរាប់ពីស្ត្រីរងគ្រោះប្រាប់ឱ្យដឹងថា ម្ចាស់ហាងនៅពេលពួកនាងបំរើភ្ញៀវក្នុងម្នាក់តម្រូវឱ្យយកប្រាក់ ចំនួន៣ម៉ឺនរៀលហើយគិតភាគរយឱ្យម្ចាស់ហាងយកចំនួនជិត២ម៉ឺនរៀល។

ស្ត្រីជនជាតិវៀតណាមទាំង៩នាក់សមត្ថកិច្ចវឆែកឆេររកឃើញអ្នកមាន លិខិតឆ្លងដែនតែម្នាក់ប៉ុណ្ណោះ ចំណែក៨នាក់ទៀតគឺគ្មានលិខិតស្នាមអ្វីនោះឡើយ។ជុំវិញបច្ចប្បន្ន នេះសមត្ថកិច្ចកំពុងអនុវត្តតាមនីតិវីធីច្បាប់។ចំណែកជនសង្ស័យជា មេកាប្រុសស្រី៣នាក់នោះសមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីបញ្ជូន ទៅកាន់តុលាការដើម្បី យកទៅចាត់ការតាមផ្លូវច្បាប់ ៕ សំ វិច្ឆិកា

website_news/2015251201.txt · Last modified: 2017/03/20 14:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki