website_news:2015281002

ស្រី្តខ្មែរ៤នាក់ដែលជួបការលំបាកក្នុងការបម្រើការងារនៅនៅតាមផ្ទះនៅម៉ាឡេស៊ី នឹងត្រូវបញ្ជូនត្រឡប់មកមាតុភូមិវិញ

(http://www.freshnewsasia.com/ 2015-10-28 )

(ភ្នំពេញ)៖ ថ្ងៃទី២៨ និង២៩ ខែតុលា ឆ្នាំ២០១៥នេះ ស្រ្តីខ្មែរ៤រួប ដែលជួបការលំបាក ក្នុងពេលបម្រើការងារ តាមផ្ទះនៅប្រទេសម៉ាឡេស៊ី តាមរយៈ មេខ្យល់ និងត្រូវបញ្ជូនមកកម្ពុជាវិញ ក្រោយពីមានកិច្ចអន្តរគមន៍ ពីស្ថានទួកម្ពុជាប្រចាំនៅម៉ាឡេស៊ី។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៨ ខែតុលា នេះបានឲ្យដឹងថា ពលការិនីខ្មែររងគ្រោះ៤នាក់ ដែលទៅធ្វើការនៅប្រទេសម៉ាឡេស៊ី តាមរយៈមេខ្យល់ ហើយជួយបការលំបាកក្នុងការងារ និងត្រូវបញ្ជូនមកកម្ពុជាវិញ នៅថ្ងៃទី២៨ និង២៩ ខែតុលា ក្រោយពីមានកិច្ចអន្តរគមន៍ពីស្ថាន ឯកអគ្គរាជទូកកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី។

ពលការិនី អ៊ី តូច មានស្រុកកំណើតនៅឃុំព្រះធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានទៅ ធ្វើការតាមផ្ទះនៅប្រទេសម៉ាឡេស៊ី តាមរយៈមេខ្យល់ កាលពីថ្ងៃទី០៥ ខែ វិច្ឆិកា ឆ្នាំ២០១៤ នាងបាន មកកាន់ស្ថានទូត នៅថ្ងៃទី២២ ខែតុលា ឆ្នាំ ២០១៥ ដើម្បីសុំជួយឲ្យបានវិលត្រឡប់មកកម្ពុជាវិញ ។ ក្រោយកិច្ចអន្តរាគមន៍ពលការិនី រូបនេះនឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០១៥ វេលាម៉ោង១៦៖០០ នាទី រសៀល តាមជើងយន្តហោះ AK534។ ឯពលការិនី ៣រូបទៀត និងត្រូវបញ្ជូនកម្ពុជា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០១៥ វេលាម៉ោង ០៧៖៥០ នាទី ព្រឹក តាមជើងយន្តហោះ AK៥៣៦។

ពលការិនី នៅ ស្រីនាង អាយុ២២ឆ្នាំ រស់នៅស្រុកលើកដែក ខេត្តកណ្ដាល បានមកស្ថានទូត នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០១៥ សុំជួយឲ្យបានវិលត្រឡប់មកកម្ពុជាវិញ ។ ពលការិនីរូបនេះត្រូវ បានបងស្រី បង្កើតនាំយកទៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០១៤ ធ្វើការនៅហាង បោកគក់សំលៀកបំពាក់។ ពលការិនី ឌី ចាន់ស្រ៊ូ អាយុ២០ឆ្នាំ នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានមកស្ថានទូតនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០១៥ សុំជួយឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។ ពលការិនី រូបនេះ បានទៅប្រទេសម៉ាឡេស៊ី តាមរយៈមេខ្យល់ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ ធ្វើការតាម ផ្ទះ។ ពលការិនី សំ ស៊ីណា (ឈ្មោះពិត សំ ស៊ីណែត) អាយុ២០ឆ្នាំ នៅស្រុកសន្ទុក ខេត្តកំពង់ធំ បានមកស្ថានទូតនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥ សុំជួយឲ្យបានវិលត្រឡប់ មកកម្ពុជាវិញ។ ពលការិនីរូបនេះបានទៅប្រទេសម៉ាឡេស៊ី តាមរយៈមេខ្យល់កាលពីឆ្នាំ២០១២ ធ្វើការនៅហាង លក់ បាយ។ សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់បន្ថែមថា កំឡុងពេលរង់ចាំការត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ និងហូបចុក ជូនដល់ពលការិនីទំាង០៤ នាក់៕

website_news/2015281002.txt · Last modified: 2017/03/17 15:36 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki