website_news:2015281201

កាត់ទោសបុរស អាល្លឺម៉ង់ រឿងរួមភេទនឹងកុមារា ៥ នាក់

(http://www.postkhmer.com Fri, 25 December 2015 )

ភ្នំពេញៈ បុរសដែលជាជនសង្ស័យជាតិ អាល្លឺម៉ង់ វ័យ ៥៦ ឆ្នាំម្នាក់ កាលពីព្រឹកម្សិលមិញត្រូវបានសាលាដំបូងរាជធានីភ្នំពេញធ្វើការជំនុំ ជម្រះក្ដីជាសាធារណៈជាប់ទាក់ទងនឹងការបៀតបៀនផ្លូវភេទនិងរួមភេទ ជាមួយកុមារាខ្មែរចំនួន ៥ នាក់ដែលបានប្រព្រឹត្តកាលពីអំឡុងខែ មិថុនា ២០១៥ នៅក្នុងរាជធានីភ្នំពេញ។

លោក ហេង សុខណា ជាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញបានថ្លែងថា៖ ជនជាប់ចោទរូបនេះមានឈ្មោះ Udo Sabiniewicz អាយុ ៥៦ ឆ្នាំ ជាជនជាតិអាល្លឺម៉ង់ មានមុខរបរមុនពេលចាប់ខ្លួនគឺជាម្ចាស់ក្រុមហ៊ុន FX animation Studios និងជាអ្នកផលិតភាពយន្តតុក្កតា (Cartoon Film maker)។ ឈ្មោះ Udo Sabiniewicz ត្រូវបានតំណាងអយ្យការចោទប្រកាន់គាត់ចំនួន ២ បទល្មើសគឺ៖ «អំពើអាសប្រឆាំងនឹងអនីតិជនអាយុក្រោម ១៥ ឆ្នាំនិងអំពើរួមភេទជាមួយអនីតិជនអាយុ ១៥ ឆ្នាំ» ដោយផ្អែកតាមច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងការកេង ប្រវ័ញ្ចផ្លូវភេទដែលប្រសិនបើរកឃើញទោសគាត់អាចប្រឈមមុខនឹងការ ជាប់ពន្ធនាគារពី ១ ទៅ ៣ ឆ្នាំ។

លោកចៅក្រមបានបញ្ជាក់ថា៖ ឈ្មោះ Udo Sabiniewicz ត្រូវបានខ្លួនដោយសមត្ថកិច្ចនគរបាលប្រឆាំងការជួញដូរមនុស្សរាជធានី ភ្នំពេញ កាលពីថ្ងៃទី ១៦ ខែមិថុនា ២០១៥ តាមបណ្តឹងរបស់ម្តាយកុមារារងគ្រោះចំនួន ៥ នាក់ ពាក់ព័ន្ធនឹងការបៀតបៀនផ្លូវភេទនិងរួមភេទជាមួយកុមារា រងគ្រោះតាមរន្ធគូថប្រព្រឹត្តនៅក្នុងផ្ទះជួល របស់ ឈ្មោះ Udo Sabiniewicz ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នៅក្នុងសំណុំរឿងក្តីនេះ ម្តាយរបស់កុមារារងគ្រោះទាំងអស់បានទាមទារឲ្យសងជំងឺចិត្តក្នុង ម្នាក់ៗចំនួន ៥០០០ ដុល្លារអាមេរិក ពីឈ្មោះ Udo Sabiniewicz។

ទោះជាយ៉ាងណា សំណុំរឿងនេះសាលាដំបូងរាជធានីភ្នំពេញនឹងបន្តសវនាការនេះនៅពេលក្រោយទៀតដោយគ្មានកាលបរិច្ឆេទកំណត់ ៕

website_news/2015281201.txt · Last modified: 2017/03/20 14:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki