website_news:2015301101

Hello VOA៖ តើកត្តាអ្វីនាំឲ្យស្ត្រីធ្វើចំណាកស្រុក?

(http://khmer.voanews.com 27 វិច្ឆិកា 2015 )

កញ្ញា នៅ សំ អតីតពលករចំណាកស្រុកនិងលោកស្រី មូរ សុខហួរ អ្នកតំណាងរាស្ត្រទទួលបន្ទុកស្រ្តី កុមារ និងពលករចំណាកស្រុកនៃគណបក្សសង្គ្រោះជាតិ ចូលរួមពិភាក្សាអំពី«កត្តាដែលនាំឱ្យស្ត្រីធ្វើចំណាកស្រុក និងបញ្ហាប្រឈមរបស់ស្រ្តីនៅក្នុងស្រុកនិងក្រៅស្រុក» នៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃព្រហស្បតិ៍ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥។ (លឹម សុធី/VOA) វ៉ាស៊ីនតោន: ច្បាប់និងកតិកាសញ្ញា អន្តរជាតិមានជាច្រើនសម្រាប់ការពារផលប្រយោជន៍ពលការិនីចំណាកស្រុកឱ្យ ទទួលបានលក្ខខណ្ឌការងារល្អប្រសើរនិងប្រាក់ខែសមរម្យ ប៉ុន្តែការអនុវត្តនៅមិនទាន់បានល្អប្រសើរទេ។ នេះបើតាមការលើកឡើងរបស់សមាជិកសភានៃគណបក្សប្រឆាំង។

លោកស្រី មូរ សុខហួរ អ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា កត្តាចម្បងដើម្បីការពារស្រ្តីពីការរំលោភបំពានទាំងនេះគឺ ត្រូវបង្កើតការងារនៅក្នុងស្រុកនិងផ្តល់ជំនាញឱ្យពួកគាត់ព្រោះបើពួក គាត់ធ្វើចំណាកស្រុកគឺត្រូវទៅធ្វើការងារណាដែលមានជំនាញដោយសារវាអាច ជួយផ្តល់ការធានាការពារបានល្អប្រសើរជាង។

website_news/2015301101.txt · Last modified: 2017/03/20 13:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki