website_news:201601020២

អង្គការអន្តោប្រវេសន៍អន្តរជាតិអះអាងថា ចំនួនជនអន្តោប្រវេសន៍ស្លាប់ពេលធ្វើដំណើរតាមសមុទ្រកើនឡើងគួរឲ្យព្រួយបារម្ភ

(http://bayontv.com.kh/ 30/01/2016)

អង្គការអន្តោប្រវេសន៍អន្តរជាតិអះអាងថា ចំនួនជនអន្តោ ប្រវេសន៍ ស្លាប់ពេលធ្វើដំណើរតាមសមុទ្រកើនឡើងគួរឲ្យព្រួយបារម្ភអឺរ៉ុប៖ អង្គការអន្តោប្រវេសន៍អន្តរជាតិ ឬហៅកាត់ថា IOM បានធ្វើការក្រើនរំឭកកាលពីថ្ងៃសុក្រថា ចំនួនជនអន្តោប្រវេសន៍ស្លាប់តាមផ្លូវសមុទ្រអាហ្សង់ បានកើនឡើងក្នុងអត្រាមួយដ៏គួរឲ្យព្រួយបារម្ភ។ សេចក្តីថ្លែងការណ៍នេះ បាន មកដល់ បន្ទាប់មានហេតុការណ៍លិចនាវា២គ្រឿងនៅជិតតំបន់កោះកូស និងកោះសាម៉ូសរបស់ប្រទេសក្រិក ជាកន្លែងដែលមានមនុស្សជាង ៣០នាក់បានស្លាប់ ក្នុងនោះមានកុមារ ១៥នាក់ផងដែរ ហើយរាប់សិបនាក់ទៀតកំពុងបាត់ខ្លួន។ លោកចូល មីលមែន គឺជាអ្នកនាំពាក្យរបស់ IOM បានឲ្យដឹងថា ចំនួនអ្នកស្លាប់តាមផ្លូវសមុទ្របានកើនឡើង ដល់កម្រិតមួយដ៏គួរឲ្យព្រួយបារម្ភជាទីបំផុត ជាក់ស្តែងកាលពីរយៈពេល២សប្ដាហ៍មុនមានអ្នកស្លាប់ ៥០នាក់ ហើយរយៈពេល១សប្ដាហ៍ក្រោយមកស្លាប់ ៩៥នាក់ និងរយៈពេលប៉ុន្មានថ្ងៃក្រោយមកស្លាប់ ១៩០នាក់ ដូច្នេះហើយចំនួនអ្នកស្លាប់បានកើនឡើងលើសពីទ្វេដងក្នុងរយៈពេលមួយប៉ប្រិចភ្នែក។ អង្គការអន្តោប្រវេសន៍អន្តរជាតិអះអាងថា ចំនួនជន អន្តោ ប្រវេសន៍ស្លាប់ពេលធ្វើដំណើរតាមសមុទ្រកើនឡើងគួរឲ្យព្រួយបារម្ភ យោងតាមសេចក្តីរាយ ការណ៍ពី IOM បានបញ្ជាក់ថា ជនរងគ្រោះ និងអ្នករស់រានពីការលិចនាវាចុងក្រោយទាំងពីរលើក គឺជាជនជាតិឃើដ និងអ៊ីរ៉ាក់ ហើយភាគច្រើននៃពួកគេបានធ្វើដំណើរតាមទូកពោង និងទូកឈើតូចៗឆ្លងកាត់សមុទ្រដ៏គ្រោះថ្នាក់។ សូមបញ្ជាក់ថា មនុស្សជាង ៩សែននាក់ដែលបានភៀសខ្លួនចេញពីប្រទេសស៊ីរី អាហ្វហ្គានីស្ថាន និងប្រទេសក្រីក្រផ្សេងទៀត ដែលរងខ្ទេចខ្ទាំដោយសារសង្គ្រាមបានធ្វើដំណើរមកដល់ប្រទេសក្រិក ដោយចេញមកពីប្រទេសទួរគីកាលពីឆ្នាំ២០១៥ ក្នុងនោះមនុស្សប្រហែល២ពាន់នាក់តែងតែធ្វើដំណើរមកដល់ប្រទេសក្រិកក្នុង១ថ្ងៃ៕ អត្ថបទ៖ សារ៉ាត់

website_news/201601020២.txt · Last modified: 2017/02/27 13:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki