website_news:2016010203

លិចទូកជនភៀសខ្លួននៅតួកគីស្លាប់មនុស្សយ៉ាងហោចណាស់៣៧នាក់

(http://vayofm.com/news/31-01-2016 3:50 pm)

សឆ្មាំសមុទ្រនៃប្រទេសតួកគីនៅថ្ងៃទី៣០មករា បានស្រង់សាកសពស្ត្រីនិងកុមារ យ៉ាងហោចណាស់ចំនួន៣៧នាក់ ដែលបានស្លាប់នៅក្នុងការលិចទូកដឹកជនភៀសខ្លួន។ ទូកដឹកជនភៀសខ្លួនដែលព្យាយាមធ្វើដំណើរទៅកាន់អឺរ៉ុបនោះ ភាគច្រើនផ្ទុកជនភៀសខ្លួន មកពីប្រទេសស៊ីរី និងអាហ្វហ្គានីស្ថាន។ យោងតាមប្រភពព័ត៌មានពីឆ្មាំសមុទ្រតួកគីថា សមាជិកឆ្មាំសមុទ្របានសង្គ្រោះមនុស្សចំនួន៧៥នាក់ផងដែរ ហើយនៅក្នុងមានអ្នកមួយចំនួនកំពុងបាត់ខ្លួននៅឡើយ។ ក្រុមអ្នកជួយសង្គ្រោះ កំពុងស្វែងរកជនរងគ្រោះដែលបានបាត់ខ្លួន ស្ថិតនៅចម្ងាយប្រមាណ៥០គីឡូម៉ែត្រពីឆ្នេរសមុទ្រប្រទេសតួគី។ នៅក្នុងរយៈពេល២៨ថ្ងៃចុងក្រោយនៅឆ្នាំ២០១៦ មានជនភៀសខ្លួនចំនួន២៤៤នាក់ហើយបានស្លាប់ ដោយសារលិចទូកនៅពេលពួកគេធ្វើដំណើរទៅអឺរ៉ុប។ ចាប់តាំងពីមានសង្គ្រាមស៊ីវិលនៅក្នុងប្រទេសស៊ីរីមក ប្រជាជនក្នុងប្រទេសមួយនេះ បានរត់មករស់នៅក្នុងប្រទេសតួកគីចំនួន២,៥លាននាក់ ដើម្បីគេចចេញពីការធ្វើទុក្ខបុកម្នេញ និងភាពក្រីក្រ៕ (ដោយ៖អ៊ុន សុខឡា)

website_news/2016010203.txt · Last modified: 2017/02/27 13:39 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki