website_news:2016010205

ជនអន្តោប្រវេសន៍រាប់រយនាក់នៅលើកោះនៃសមុទ្រអាជីន បានមកដល់កំពង់ផែផាយអ៊ីរើសរបស់ក្រិក

(http://bayontv.com.kh/ 01/02/2016)

ក្រិក៖ ជនអន្តោប្រវេសន៍ជាងមួយពាន់នាក់ បានមកដល់កំពង់ផែផាយអ៊ីរើសរបស់ប្រទេសក្រិកកាលពីម្សិលមិញ ខណៈមនុស្សកំពុងភៀសខ្លួនពីសង្គ្រាមនិងភាពក្រីក្រ, បើទោះជាការលិចទូកនៅតាមសមុទ្រអាជីនកើនឡើងក៏ដោយ។ ជនអន្តោប្រវេសន៍រាប់រយនាក់នៅលើ កោះនៃសមុទ្រអាជីន បានមកដល់កំពង់ផែផាយអ៊ីរើសរបស់ក្រិកមនុស្សជិត ៤០នាក់បានលង់ទឹក និង ៧៥នាក់បានជួយសង្គ្រោះ បន្ទាប់ពីទូកដឹកជនអន្តោប្រវេសន៍មួយគ្រឿងទៅកាន់កោះឡេស្បូស បាន លិច នៅភាគខាងលិចឆ្នេរសមុទ្រប្រទេសទួរគីកាលពីថ្ងៃសោរ៍ ដែលជាសោកនាដកម្មយ៉ាងអាក្រក់ បំផុតនាពេលប៉ុន្មានសប្ដាហ៍នេះ។ កាលពីថ្ងៃអាទិត្យបុរស ,ស្ត្រី និងកុមារតូចៗចំនួន 1,323នាក់ដែលបានជាប់លើកោះជីអូស(Chios) និងកោះឡេស្បូសរយៈពេលប៉ុន្មានថ្ងៃមកហើយ បានមកដល់កំពង់ផែ ផាយអ៊ីរើស (Piraeus) ជិតរដ្ឋធានីរបស់ក្រិកដោយអ្នកខ្លះស្ពាយកាបូប, អោបភួយ និង ឧបករណ៍ សម្រាប់ដេក (sleeping bags)។ ជនអន្តោប្រវេសន៍រាប់រយនាក់នៅលើកោះនៃសមុទ្រអាជីន បានមកដល់កំពង់ផែផាយអ៊ីរើសរបស់ក្រិក ក្រុមអ្នកស្ម័គ្រចិត្តក្នុងតំបន់ និងអន្តរជាតិបានផ្ដល់ឲ្យពួកគេនូវស្បៀងអាហារ ,ស្បែកជើង និងស្រោមដៃ ព្រមទាំងមួកមុនពេលពួកគេឡើងរថយន្តក្រុង សម្រាប់បន្តដំណើរទៅកាន់ព្រំដែនក្រិក-ម៉ាសេដូនី។ ចេញពីទីនោះ ពួកគេនឹងបន្តដំណើរវែងឆ្ងាយ ទៅកាន់ បណ្ដាប្រទេសមានទ្រព្យធន់ផ្សេងៗ ស្ថិតនៅប៉ែកខាងជើងនៃសហភាពអឺរ៉ុប។ ជនអន្តោប្រវេសន៍យ៉ាងហោចណាស់ 6,000នាក់ផ្សេងទៀតត្រូវគេរំពឹងថា នឹងទៅដល់កំពង់ផែផាយអ៊ីរើសក្នុងពេល ២៤ម៉ោងក្រោយ៕ អត្ថបទ៖ សុខមាន

website_news/2016010205.txt · Last modified: 2017/02/27 13:42 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki