website_news:2016010302

ប្រទេសម៉ាសេដូនីបើកច្រកព្រំដែនឲ្យជនអន្តោប្រវេសន៍ 400នាក់ឆ្លងកាត់

(http://bayontv.com.kh/ 29/02/2016)

ម៉ាសេដូនី៖ អាជ្ញាធរប្រទេសម៉ាសេដូនីបានបើកច្រកព្រំដែនរបស់ខ្លួនកាលពីល្ងាចម្សិលមិញ សម្រាប់ជនអន្តោប្រវេសន៍ និងជនភៀសខ្លួនប្រមាណ 400នាក់ដែលបានចំណាយពេលវេលារង់ចាំអស់ពេល ៤ថ្ងៃ។ នគរបាលមកពីប្រទេសស៊ែប៊ី និងស្លូវេនីបានពនិត្យឯកសាររបស់ជនអន្តោប្រវេសន៍ភាគច្រើន នៃពួកគេជាស្ត្រី និងកុមារមុនពេលអនុញ្ញាតិ ឲ្យពួកគេឆ្លងចូលទៅក្នុងទឹកដីប្រទេសម៉ាសេដូនី។ បណ្ដាប្រទេសនៅតាមផ្លូវតំបន់បាល់កង់ រួមទាំងប្រទេសម៉ាសេដូនីបានរឹតបន្តឹងការឆ្លងកាត់ព្រំដែន ដែលជាការកាត់បន្ថយចំនួននៃជនអន្តោប្រវេសន៍ និងជនភៀសខ្លួនដែលពួកគេបានទទួលក្នុងមួយថ្ងៃៗ។ ជនភៀសខ្លួនជាង 6,500នាក់ត្រូវបានជាប់នៅជំរុំតង់មួយក្នុងទីក្រុងព្រំដែនអ៊ីដូមេនីរបស់ប្រទេសក្រិក៕ អត្ថបទ៖ សុខមាន

website_news/2016010302.txt · Last modified: 2017/02/28 09:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki