website_news:2016010304

នាយករដ្ឋមន្ត្រីទួរគីថ្លែងថា ទួរគីនៅតែបន្តបើកច្រកព្រំដែនរបស់ខ្លួនជាប់ប្រទេសស៊ីរី

(http://bayontv.com.kh/01/03/2016)

ទួរគី៖ នាយករដ្ឋមន្ត្រីទួរគីលោក អាមេត ដាវូតូគ្លូ មានប្រសាសន៍កាលពីថ្ងៃច័ន្ទម្សិលមិញថា ទួរគីនឹងនៅតែរក្សានយោបាយបើកចំហព្រំដែនរបស់ខ្លួនតទៅទៀត ស្របពេលដែលចំនួនជនភៀសខ្លួននៅក្នុងប្រទេសមានចំនួនជាង ២លាន ៧សែននាក់ហើយនោះ។ សេចក្តីរាយការណ៍បន្តថា ទួរគីនៅតែរក្សាបើកច្រកព្រំដែនរវាងប្រទេសស៊ីរីដែលមានសង្គ្រាមកាចសាហាវ, គ្មានមនុស្សធម៌ចាប់តាំងពីឆ្នាំ ២០១១កន្លងមករហូតដល់បច្ចុប្បន្នដោយគ្មានរាំងស្ទះ និងពោរពេញដោយសេចក្តីគោរពរាប់អាន ដែលមានទាំងសាសនា, ការគោរពជំនឿប្រពៃណី និងភាសារបស់ពួកគេផង។ លោកនាយករដ្ឋមន្ត្រីបន្តថា ទួរគីមានជំហរយ៉ាងប្រាកដតាំងពីគ្រាដំបូង និងបន្តទៅមុខរហូតដល់គ្រាបញ្ចប់ ខណៈពលរដ្ឋរងនូវការតាប់សម្លាប់ និងរំលោភផ្លូវភេទពីភាគីនីមួយៗនៅក្នុងប្រទេសស៊ីរី។ លោកបញ្ជាក់ថា សហគមន៍អន្តរជាតិជាពិសេសសហរដ្ឋអាមេរិក និងរុស្ស៊ីគួរតែត្រូវចាប់ផ្ដើមអនុវត្តន៍ភាពស្មោះត្រង់ និងគ្នាព្រមទាំងបង្ហាញមុខដោះស្រាយឲ្យបានប្រាកដប្រជា នូវការបញ្ឈប់វាយប្រហារពីភាគីទាំងអស់ក្នុងប្រទេសស៊ីរីនេះ៕ អត្ថបទ៖ រិទ្ធី

website_news/2016010304.txt · Last modified: 2017/02/28 09:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki